យោងតាមរបាយការណ៍ចុះផ្សាយនៅលើគេហទំព័រ 9to5Mac បានឲ្យដឹងថា ក្រុមហ៊ុន Apple បានចេញយុទ្ធនាការលុបចោលកម្មវិធីពីក្នុង AppStore ប្រទេសចិន ចំនួន ៥៨ ពាន់ Apps ដែលសង្ស័យថា មានផ្ទុក Spam និងផលិតចម្លងគេ។
គួរបញ្ជាក់ថា ៣៣,៥% នៃការលុបចោល គឺជាហ្គេម ហើយនេះជាលើកទី ២ ដែល Apple លុបកម្មវិធីប្រភេទខាងលើ ពីទីផ្សារប្រទេសចិន ខណៈកាលពីថ្ងៃ ១៥ មិថុនា ២០១៧ គឺបានលុបប្រមាណ ២២ ០០០ កម្មវិធី៕
ប្រភព៖ 9to5mac
មតិយោបល់