ព័ត៌មានសុខភាព

ក្រែមធម្មតាអញ្ចឹងសោះ ប៉ុន្តែអាចកម្ចាត់ស្នាមគ្រប់ទីកន្លែង

ស្លាកស្នាមដែលបន្សល់ពីការត្រូវរបួសអាចធ្វើឲ្យសុភាពនារី ឬសុភាពបុរសមានការទើសទាល់យ៉ាងខ្លាំង ហើយខំស្វែងរកវិធីផ្សេងៗដើម្បីកម្ចាត់វាចោល។ ប៉ុន្តែ តើអ្នកធ្លាប់សាកល្បងវិធីជាច្រើនរួចមកហើយតែពុំទទួលបានផលមែនទេ? បើដូច្នោះមែន សូមសាកល្បងវិធីធម្មជាតិនេះវិញ មិនដល់មួយខែទេស្លាកស្នាមច្បាស់ជារលាយបាត់បន្តិចម្តងៗរហូតសមដូចបំណង។

ធាតុផ្សំៈ

  • ទឹកក្រូចឆ្មា ៤ស្លាបព្រាកាហ្វេ
  • ទឹកឃ្មុំ ៤ស្លាបព្រាកាហ្វេ
  • ស៊ុតស ១គ្រាប់

របៀបប្រើប្រាស់ៈ
១.លាយធាតុផ្សំទាំងអស់បញ្ចូលគ្នាឲ្យក្លាយទៅជាល្បាយតែមួយ។
២.ចាប់ផ្តើមលាបត្រង់កន្លែងដែលមានស្នាម ហើយទុករយៈពេល២០នាទី។
៣.បន្ទាប់ពីក្រែមនេះធ្វើសកម្មភាព២០នាទី ត្រូវលាងសម្អាតជាមួយនឹងទឹកក្តៅឧណ្ឌៗ។
៤.សូមអនុវត្តរូបមន្តមួយនេះមួយថ្ងៃម្តងជាប្រចាំ ហើយមិនដល់១ខែទេ ស្នាមនៅលើផ្ទៃមុខ ឬកន្លែងផ្សេងៗនៃរាងកាយនឹងរលប់បន្តិចម្តងៗរហូតទាល់តែអស់៕

ប្រភពៈ beautyandhealthtinfo

មតិយោបល់