ភ្នំពេញ: យោងតាមសេចក្ដីជូនព័ត៌មាន របស់ស្ថានទូតបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា ចេញផ្សាយថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៦នេះ ថាស្ថានទូតបារាំង និងអាល្លឺម៉ង់រៀបចំរួមគ្នា នូវព្រឹត្តិការណ៍ជាច្រើនជុំវិញប្រធានបទ « វប្បធម៌និងការអប់រំជាឧបករណ៍នៃការផ្សះផ្សាគ្នា ឧទាហរណ៍នៃប្រទេសបារាំងនិងអាល្លឺម៉ង់ » ។
ពិធីនេះនឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៦ ម៉ោង៦:៣០នាទីល្ងាច នៅវិទ្យាស្ថានបារាំងនៅកម្ពុជា អមដោយការសម្ពោធពិរណ៍បែបថតរូបកម្សាន្ត « Museum (Theater) » ។
សូមគោរពអញ្ជើញអ្នកសារព័ត៌មានទាំងអស់ចូលរួមក្នុងពិធីសម្ពោធនេះ តាមពេលវេលានិងទីកន្លែងខាងលើដោយបញ្ជាក់វត្តមាន របស់លោកអ្នកជាមុនជាមួយលោក ទឹង សុខលីម មន្រ្តីព័ត៌មានរបស់ស្ថានទូតបារាំង តាមរយ:ទូរស័ព្ទ ០១២ ៦៦៦ ៣០២ ឬអ៊ីមែល “mailto:soklim.tung@diplomatie.gouv.fr” soklim.tung@diplomatie.gouv.fr ។
មតិយោបល់