ព័ត៌មានជាតិ

ព័ត៌មានបន្ថែម៖ ករណីយោធាកងពលតូចលេខ៧០ បើករថយន្តបុកសិស្សសាលា ២នាក់ស្លាប់ មិនព្រមឈប់ទទួលខុសត្រូវ

ភ្នំពេញៈ កាលពីវេលាម៉ោង ០៧ និង ២០ នាទីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ កម្លាំងជំនាញរបស់ការិយាល័យបានសហការការិយាល័យចរាចរណ៍ និង អធិការខណ្ឌជ្រោយចង្វារ បានធ្វើការស្រាវជ្រាវឈានទៅដល់ ឃាត់ខ្លួនជនសង្ស័យចំនួន ០២ នាក់ នៅចំណុចក្នុងភោជនីយដ្ឋាន មិនចាំយីហោ ផ្លូវជាតិលេខ៣ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងចាប់យកវត្ថុតាង ពាក់ពន្ធ័ប្រព្រឹត្តបទល្មើស បង្កឲ្យស្លាប់ដោយអចេតនា (បើកបរធ្វេសប្រហែស បណ្តាលឲ្យស្លាប់អ្នកដ៏ទៃ និងរត់គេចពីកន្លែងកើតហេតុ ដោយមិនទទួលខុសត្រូវ)។

ប្រព្រឹត្តនៅចំណុចផ្លូវបេតុង ក្រុម២៧ ភូមិរនះ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ កាលពីថ្ងៃទី ១១ ខែធ្នូ ឆ្នាំ ២០១៩ វេលាម៉ោងប្រហែល ១៩ និង ១០ នាទី។

ជនបង្កទី១-ឈ្មោះ ឌុល សារិទ្ធ ហៅ សូត ភេទ ប្រុស អាយុ ៣៧ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ យោធាកងពលតូចលេខ៧០ ស្នាក់នៅផ្ទះលេខ២៧១ ផ្លូវវេងស្រេង ភូមិព្រៃជីសាក់ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (ជាអ្នកបើកបររថយន្ត) និងទី២-ឈ្មោះ ហេង សុខនូវ ភេទ ប្រុស អាយុ ៥៧ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ នៅផ្ទះ ស្នាក់នៅផ្ទះលេខ១៩៧ ផ្លូវលេខC បុរីពីភពថ្មី សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ (ជាម្ចាស់រថយន្ត)។

វត្ថុតាងចាប់យក៖
-រថយន្ត១គ្រឿងម៉ាក តូយ៉ូតាហាយឡែនឌ័រ ពណ៌ទឹកមាស លេខតួ ៦២០០៦៦២៤៧ លេខម៉ាស៊ីន ៤៥៥៨៨៧០ ពាក់ស្លាកលេខ ភ្នំពេញ 2AG7942។

ជនរងគ្រោះទី១-ឈ្មោះ ខេន កូវ៉ា ភេទស្រី អាយុ ១៣ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ សិស្ស (ស្លាប់) មានទីលំនៅស្នាក់នៅភូមិកោះដាច់ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ និងទី២-ឈ្មោះ ភណ្ឌ័ ភីរ៉ាដា ភេទ ស្រី អាយុ ១១ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ សិស្ស (ស្លាប់) មានទីលំនៅ ស្នាក់នៅផ្ទះលេខ២៤៩ ផ្លូវបេតុង ក្រុម១៣ ភូមិរនះ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ ការិយាល័យកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕

មតិយោបល់