បាត់ដំបងៈ យុវជនម្នាក់ត្រូវបានសមត្ថកិច្ចនាំច្លួនទៅសាលាដំបូងនាព្រឹកថ្ងៃទី២៤ឧសភានេះ បន្ទាប់ពីឃាត់ខ្លួនតាមបណ្តឹងរបស់ អាណាព្យាបាលក្មេងស្រីម្នាក់បានមកប្ដឹងដោយចោទប្រកាន់ថា បានល្បួងកូនស្រីដែលទើបអាយុ១៤ឆ្នាំ យកទៅរំលោភមួយយប់ លុះវេលាទៀបភ្លឺ ទើបដឹកកូនស្រីគាត់ត្រឡប់មកផ្ទះវិញ ។
គួររំលឹកថា ករណីនេះ បានកើតឡើងនៅវេលាម៉ោង០២និង៤៥នាទីឈានចូលថ្ងៃទី២២ឧសភា ស្ថិតនៅក្នុងគុម្ពោធព្រៃមួយកន្លែងក្នុងស្រុកសំពៅលូន។ ជនសង្ស័យខាងលើឈ្មោះច្រឹក ចំរើន អាយុ២២ឆ្នាំ មានទីលំភូមិឈើទាល ឃុំសេរីមានជ័យ ស្រុកសំពៅលូន។ រីឯក្មេងស្រីរងគ្រោះអាយុ១៤ឆ្នាំ។
មុនពេលកើតហេតុ ជនសង្ស័យបាននិយាយល្បួងក្មេងស្រីរងគ្រោះរហូតនាងជឿរតាមសម្តី។ បន្ទាប់មកជនសង្ស័យក៏បានឌុបក្មេងស្រីរងគ្រោះចេញពីផ្ទះតាំងពីក្បាលព្រលប់ ថ្ងៃទី២១ឧសភា ដោយអះអាងថា ឌុបនាងដើរលេង។ លុះវេលាទៀបភ្លឺ ទើបជូននាងត្រឡប់ទៅផ្ទះវិញ ហើយក៏ត្រូវម្ដាយនាងប្ដឹងពីបទល្បូងកូនស្រីគាត់ យកទៅរំលោភតែម្ដង។ ប៉ុន្តែបើតាមការបំភ្លឺពីជនសង្ស័យនិយាយថា ខ្លួនមិនបានចាប់នាងរំលោភទេ គឺជាការព្រមព្រៀងគ្នា ហើយពេលរួមមេត្រី ខ្លួនបានប្រើប្រាស់ស្រោមអនាម័យបានយ៉ាងល្អទៀតផង។
រីឯភាគីខាងក្មេងស្រីរងគ្រោះវិញបានចោទជនសង្ស័យថា បានប្រើដំថ្មគំរាមនាង បើនាងមិនព្រមប្រគល់ខ្លួន ទើបនាងមិនហ៊ានប្រកែក ទើបបណ្ដោយខ្លួនឱ្យជនសង្ស័យប្រព្រឹត្តបានសម្រេចតែម្តង។
ទោះជាយ៉ាងណា សមត្ថកិច្ចត្រូវតែធ្វើការស្រាវជ្រាវ និងស៊ើបអង្កេតឱ្យបានជាក់លាក់ចំពោះករណីនេះ។ ចៀសវាងការភាន់ច្រឡំក្នុងការដាក់បន្ទុក តែទៅលើភាគីខាងប្រុសតែម្ខាង។ ព្រោះករណីរំលោភនេះ ហាក់ដូចជាមិនប្រក្រតី ដោយសារតែខាងប្រុស មានឱកាសគ្រប់គ្រាន់ ក្នុងការប្រើប្រាសស្រោមអនាម័យ មុនពេលរួមមេត្រី។
ផ្ទុយទៅវិញ បើភាគីខាងប្រុសចាប់រំលោភនាងមែន ប្រហែលជនសង្ស័យរូបនេះ គ្មានឱកាសប្រើស្រោមអនាម័យទេ ព្រោះការចាប់បង្ខំរំលោភសេពសន្ថវៈ។ ហើយចាប់ទាំងបង្ខំអាចជសង្ស័យមិនឌុបនាងមកផ្ទះវិញទេ។ ករណីសមត្ថកិច្ចទុកនាទីជូនតុលាការខេត្តជាអ្នកសម្រេចតាមច្បាប់៕
មតិយោបល់