ព័ត៌មានជាតិ

បុរសម្នាក់ ស្លាប់ក្រោយពេលលេងបាល់ទះ

កណ្តាលៈ ករណី បុរសម្នាក់ ក្រោយពេលលេងបាល់ទះរួច ខ្យល់គស្លាប់ បង្កការភ្ញាក់ផ្អើល។
ហេតុការណ៍នៅវេលាម៉ោង៤ល្ងាច ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៧ នៅចំណុចភូមិកំពង់ស្វាយ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ជនរងគ្រោះឈ្មោះ ឈូក ធឿន ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរ កសិករ ស្នាក់នៅភូមិព្រែកដូង២ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល មានឪពុកឈ្មោះតូ ឈូក អាយុ៦៩ឆ្នាំ និងម្តាយឈ្មោះ គូ សុខនា អាយុ៦៥ឆ្នាំ ស្នាក់នៅជាមួយគ្នា ។
មុនពេលកើតហេតុ ជនរងគ្រោះមកពីចម្ការត្របែក រួចក៏មកលេងបាល់ទះ នៅចំណុចផ្ទះឈ្មោះ សំ ប៊ុន ភេទប្រុស អាយុ៦៩ឆ្នាំ ស្នាក់នៅភូមិកំពង់ស្វាយ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ ពេលលេងបានមួយសិច ជនរងគ្រោះ ក៏បានមកអង្គុយខាងក្រៅតារាងបាល់ មួយសន្ធុះក្រោយមកជនរងគ្រោះមានអាការៈមិនស្រួលខ្លួន ក៏ដួលឃើញដូចនេះអ្នកលេងបាល់ជាមួយបាននាំគ្នាយកមកមណ្ឌលសុខភាពឃុំ ពេលមកដល់ពេទ្យឃុំជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយរួច ហើយក៏រាយការណ៍ មកសមត្តកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ស្វាយ។

ក្រោយពីបានទទួលព័ត៌មានកម្លាំងជំនាញសហការជាមួយកម្លាំងប៉ុស្តិ៍ និងអាជ្ញាធរមូលដ្ឋានចូលរួមពិនិត្យសាកសព ។ ការសន្និដ្ឋានរបស់គ្រូពេទ្យជនរងគ្រោះ ពិតជាស្លាប់ដោយខ្យល់គ ពិតប្រាកដមែន ក្រោយពីការពិនិត្យរួចរាល់បានប្រគល់សពជូនក្រុមគ្រួសារដើម្បីយកទៅធើ្វបុណ្យតាមប្រពៃណី៕

មតិយោបល់