ព័ត៌មានជាតិ

ករណីលិចទូកនេសាទ ក្នុងលម្ហសមុទ្រ នៅខេត្តកោះកុង ជួយសង្គ្រោះកូនបាន តែឪពុកបាត់ខ្លួន រកមិនទាន់ឃើញ

កោះកុង: យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅវេលាម៉ោង​ ១២ និង៣០​នាទី​ ព្រឹក​ ថ្ងៃ​ទី​​​ ១៩​ ខែកញ្ញា​ ឆ្នាំ២០២០​ មានករណីទូកនេសាទមួយគ្រឿង បានលិច​ក្នុងលម្ហសមុទ្រ ខាងមុខភូមិចម្ការលើ ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង។

​នៅលើទូកមានមនុស្សចំនួន​២នាក់​ (ឪពុក​ និងកូន)​ ដោយពេលកើតហេតុ អ្នកនេសាទដូចគ្នា​ បានជួយស្រង់​ បានកូនម្នាក់រួចផុតពីគ្រោះថ្នាក់ ចំណែកឪពុក បាត់ខ្លួនរកមិនទាន់ឃើញ។

ជនរងគ្រោះ​មានឈ្មោះ​ សាំង​ វឿន​ ភេទប្រុស​ អាយុ​ ៤៦ឆ្នាំ​ ជាឪពុក​ រក​ពុំ​ទាន់​ឃើញ​ និងកូន​ឈ្មោះ​ វឿន​ ចូច​ ភេទប្រុស​ អាយុ​ ១៩​ឆ្នាំ​ សង្គ្រោះ​ទាន់​ពេល​ បច្ចុប្បន្ន​កម្លាំង​សមត្ថកិច្ច​ កំពុងបន្ត​ស្វែងរក​ ៕

មតិយោបល់