កំពង់ធំៈ កាលពីវេលាម៉ោង០០ និង១៥នាទីរំលងអធ្រាត្រថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តបុករថយន្តឈប់លើទ្រូងផ្លូវ ក្នុងទិសដៅស្របគ្នាពីជើងទៅត្បូង បណ្តាលឲ្យរបួសបុរសម្នាក់ និងខូចខាតរថយន្ត០២គ្រឿង លើផ្លូវកំណាត់ផ្លូវជាតិលេខ០៦ ភូមិជីអាប់ ឃុំចំណារក្រោម ស្រុកស្ទោង
រថយន្តម៉ាកហាយទ្បែនឌ័រ ពណ៌មាស ស្លាកលេខភ្នំពេញ 2AG.7649 អ្នកបើកបរមិនទាន់ស្គាល់អត្តសញ្ញាណ របួសធ្ងន់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។
ចំណែករថយន្តមួយគ្រឿងទៀត ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ខៀវ ស្លាកលេខកំពង់ចាម3A-5693 សណ្តោងស៊ឺមីរ៉ឺម៉ក ពណ៌ខៀវ ស្លាកលេខក0610ភព6 ដឹកមើមដំឡូងមី អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ (គេចខ្លួន)។
ក្រោយកើតហេតុ វត្ថុតាងរក្សា ត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្ទោង។ មូលហេតុជាបឋម៖ បង្កដោយរថយន្តម៉ាកហ៊ីយ៉ាន់ដាយ សណ្តោងស៊ឺមីរ៉ឺម៉ក ឈប់លើទ្រូងផ្លូវ រួមផ្សំនឹងអ្នកបើករថយន្តហាយទ្បែនឌ័រ បើកបរលឿន ទៅបុកស៊ឺមីរ៉ឺម៉កពីក្រោយ៕
មតិយោបល់