ព័ត៌មានជាតិ

បុកគេម៉ាំងស្វាវចេស! ឡិចស៊ីសងោកមួយភាំងបុកកុងតឺន័រចំពីមុខពេញទំហឹងខ្ទេចយ៉ាងដំណំ ចំណែកអ្នកបើកបរវិញ…

ភ្នំពេញៈ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បន្ទាប់ពីបុរសម្នាក់បើករថយន្តម៉ាកឡិចស៊ីសមួយគ្រឿងក្នុងល្បឿនលឿនងោកមួយភាំង ក៏ជ្រុលល្បឿនទៅបុករថយន្តកុងតឺន័រមួយគ្រឿងទៀតដែលកំពុងបើកបរបញ្ច្រាស់ទិសគ្នាចំពីមុខពេញទំហឹងបណ្តាលឲ្យរថយន្តទាំង២គ្រឿងគៀបជាប់គ្នាទម្រាំយកចេញបានរងការខូចខាតក្បាលរថយន្តទាំងសងខាង។ ចំណែកអ្នកបើកបររថយន្តវិញមិនមានរងរបួសនោះទេ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២និង១៥នាទីថ្ងៃត្រង់ទី២៨ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅចំណុចជិតរង្វង់មូលថ្នល់បំបែកចោមចៅ លើកំណាត់ផ្លូវជាតិលេខ៤ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

បើយោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុផ្ទាល់បានឲ្យដឹងថាមុនពេលកើតហេតុ គេបានឃើញបុរស២នាក់ជិះរថយន្តមួយគ្រឿងម៉ាកឡិចស៊ីសRX-300 ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AL-6528 ធ្វើដំណើរតាមបណ្តោយផ្លូវខាងលើ ក្នុងទិសដៅពីកើតទៅលិច លុះដល់ចំណុចកើតហេតុ ទំនងជាអ្នកបើកបររថយន្តងងុយដេក ស្រាប់តែងោកមួយភាំងរេចង្កូតរថយន្តទៅបុកនឹងរថយន្តកុងតឺន័រមួយគ្រឿងទៀតដែលកំពុងបើកបរបញ្ច្រាស់ទិសគ្នាចំពីមុខពេញទំហឹង បណ្តាលឲ្យរថយន្តទាំង២គ្រឿងគៀបជាប់គ្នារងការខូចខាតទាំងសងខាង តែសំណាងអ្នកបើកបររថយន្តមិនមានរងរបួសអ្វីនោះទេ។

ក្រោយពីកើតហេតុ សមត្ថកិច្ចនគរបាលចរាចរណ៍មូលដ្ឋានបានចុះមកធ្វើការវាស់វែង តែដោយសារតែភាគីទាំងសងខាងបានសម្របសម្រួលគ្នា ដោយភាគីខាងរថយន្តកុងតឺន័រ សុំយករថយន្តជួសជុលរៀងខ្លួន ដើម្បីបញ្ចប់រឿងតែម្តង៕

https://youtu.be/5Mmoenzxbfk

មតិយោបល់