ភ្នំពេញៈ បុរសកំលោះចាស់ម្នាក់ ខណៈកំពុងហូបបាយជុំ ជាមួយម្តាយ ស្រាប់តែកើតមានអាការៈខ្យល់គ បណ្ដាលឲ្យដួលធ្លាក់ពីលើកៅអី បត់កស្លាប់ភ្លាមៗ កាលពីវេលាម៉ោង១០ និង៣០នាទីយប់ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតនៅភូមិប៉ប្រ៉កជើង សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ។
ជនរងគ្រោះ ឈ្មោះ ឆេង សុខុម ភេទប្រុស អាយុ ៤៣ឆ្នាំ រស់នៅតែពីរនាក់ម្តាយ ឈ្មោះ ឆេង កេត អាយុ៦២ឆ្នាំ នៅផ្ទះកើតហេតុខាងលើ មានស្រុកកំណើត ភូមិអំពិល ឃុំស្លា ស្រុកសំរោង ខេត្តតាកែវ ។
តាមសម្តីម្តាយជនរងគ្រោះ បានឲ្យដឹងថា កូនរបស់គាត់ជាកម្មករសំណង់ មួយរយៈចុងក្រោយនេះ កូនប្រុសគាត់ បានធ្លាក់ខ្លួនឈឺ ដោយបានឈប់សម្រាកពីការងារបណ្តោះអាសន្ន នៅថ្ងៃកើតហេតុ ខណៈកំពុងហូបបាយជុំគ្នា២នាក់ម្តាយ កូន ស្រាប់តែកូនប្រុសគាត់ កើតមានអាការៈខ្យល់គ ដួលដាច់ផ្ងារ ស្លាប់ភ្លាមៗ រកតែជួយយកទៅពេទ្យមិនទាន់ផង។
ក្រោយកើតហេតុសព ត្រូវបងប្អូនប្រជាពលរដ្ឋក្បែរខាងជួយ ដឹកយកទៅតម្កល់ នៅវត្តពោធិចិនតុង ទាំងយប់ ដោយមិនទាន់រាយការណ៍ប្រាប់សមត្ថកិច្ចភ្លាមទេ រហូតដល់ព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨នេះ ទើបបានជូនដំណឹងដល់សមត្ថកិច្ច ចុះទៅពិនិត្យ និងស្នើសុំលិខិតបញ្ជាក់មរណៈភាព ដើម្បីរៀបចំធ្វើបុណ្យ។
សាកសពជនរងគ្រោះ ក្រោយពីសមត្ថកិច្ចជំនាញ ខណ្ឌ ពិនិត្យ និងធ្វើកោសល្យវិច័យរួច ឃើញថាពិតជាស្លាប់ដោយជំងឺខ្យល់គមែន ទើបប្រគល់សពឲ្យម្តាយ ចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់