ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនបុរសម្នាក់ ដកហូតបានថ្នាំញៀនជាង១០កញ្ចប់

កណ្តាល: ជនសង្ស័យម្នាក់ រួមនឹងថ្នាំញៀនជាង ១០កញ្ចប់ ត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការចាប់ខ្លួនបាន កាលពីវេលាម៉ោង៩ និង៣០នាទី ថ្ងៃទី១ ខែមិនា ឆ្នាំ២០១៧ ស្ថិតនៅចំណុចនៅចំណុច ភូមិព្រែកតាប្រាំង ឃុំភូមិធំ ស្រុកល្វាឯម ខេត្តកណ្តាល។

ជនសង្ស័យខាងលើនេះ មានឈ្មោះ ជា សុភាព ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរ កសិករ ស្នាក់នៅក្នុងភូមិកើតហេតុខាងលើ ។ ក្នុងនោះដែរ សមត្ថកិច្ចដកហូតបាន🚔 វត្ថុតាងរួមមាន ៖ ម្សៅក្រាមពណ៌សថ្លា មេតំហ្វេតាមីន ម៉ាទឹកកក ICE សថ្លាសង្ស័យសារធាតុញៀនចំនួន១២កញ្ចប់ ក្នុងនោះមាន២កញ្ចប់មធ្យម និង១០កញ្ចប់តូច,ប្រាក់រៀលចំនួន ៥៥,០០០រៀល, ទូរសព្ទ២គ្រឿង រួមមាន ម៉ាកសាំស៊ុង១គ្រឿង
និងម៉ាក អាយខល១គ្រឿង ,ដែកកេះ៣,ទុយោចូកថ្នាំ២កំណាត់,កន្ត្រៃ១ និងកូនថង់សម្រាប់ច្រកថ្នាំមួយចំនួន។

មុនឈានដល់ការចុះបង្ក្រាបកម្លាំងអធិការដ្ឋាននគរបាលស្រុក រួមជាមួយប៉ុស្តិ៍ថ្មគរទឹកឃ្លាំង និងភូមិធំកំណត់បានទីតាំងលក់ថ្នាំ និងមុខសញ្ញា សមត្ថកិច្ចយើងក៏បានត្រួតពិនិត្យ ឆែកឆេរកឃើញម្សៅក្រាមសថ្លាចំនួន២កញ្ចប់និង១០កញ្ចប់តូច
ហើយក៏បានឃាត់ខ្លួនជនសង្ស័យខាងលើ រួមនឹងវត្ថុតាង បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការ ចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់