ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ពន្ធ័នឹងករណីគ្រឿងញៀន

កណ្តាលៈ ជនសង្ស័យ២នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លូន ពាន់ពន្ធ័នឹងករណីជួញដូរនូវសារធាតុញៀនដោយខុសច្បាប់។
ការឃាត់ខ្លួននេះបានធ្វើឡើងនៅវេលាម៉ោង១១ និង១០នាទីព្រឹក ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៧ នៅចំណុចមុខរោងដេរកាបូប ភូមិទឹកជា ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល។

ជនសង្ស័យទាំង២នាក់ ទី១ឈ្មោះ ផុន ប៊ុនណាត អាយុ២៣ឆ្នាំ មុខរបរ កម្មកររោងចក្រ ស្នាក់នៅភូមិកណ្តោស ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល (ជួញដូរ) និងទី២ឈ្មោះ ម៉ឹង មាន ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅភូមិឃុំខាងលើ(ប្រើប្រាស់និងផ្ដល់បន្ទប់ឲ្យចែកចាយ)។ ក្នុងនោះដកហូត៖ ម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀន ម៉ាទឹកកក ៥កញ្ចប់តូច,ទូរសព្ទដៃម៉ាកអ៊ិនចុចពិល១គ្រឿង ,លុយរៀលចំនួន១ម៉ឺនរៀល និងសម្ភារៈវេចខ្ចប់ប្រើប្រាស់មួយចំនួន។
មុនឈានដល់ការចាប់ឃាត់ខ្លួនជនសង្ស័យខាងលើ កម្លាំងជំនាញសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលពើក បានទទួលព័ត៌មានថា មុខសញ្ញាកំពុងជួញដូរសារធាតុញៀន ទើបកម្លាំងចុះទៅត្រួតពិត្យរកឃើញម្សៅ ពណ៌សថ្លាសង្ស័យថាសារធាតុចំនួន៥កញ្ចាប់តូច។

តាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះផុន ប៊ុនណាត ឆ្លើយថា ចំពោះថ្នាំញៀនខ្លួនទិញពីឈ្មោះ មោក វាសស្នា ភេទប្រុស អាយុ២៥ឆ្នាំ នៅភូមិស្ងួនពេជ្រសង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ ទិញតម្លៃ២០ម៉ឺនរៀលយកមកលក់បន្តរក្នុង២ថ្ងៃទិញ១ដង ។ ចំណែកឯឈ្មោះ ម៉ឹង មានជាអ្នកប្រើប្រាស់។

បច្ចុប្បន្នជនសង្ស័យ ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកអង្ដស្នួលដើម្បីបន្តតាមនិតិវិធី៕

មតិយោបល់