ព័ត៌មានជាតិ

អាសូរណាស់! យុវជនម្នាក់ស្លាប់យ៉ាងអាណោចអាធ័ម បន្ទាប់ពីត្រូវរថយន្តមួយគ្រឿងបុកហើយរត់គេចបាត់ស្រមោល

តាកែវ: កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង លើផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រលេខ ៤៩-៥០ ស្ថិតភូមិរុង ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ។

ដំណើររឿង៖ នៅវេលាកើតហេតុ មានរថយន្តមួយគ្រឿង ធ្វើដំណើរទិសដៅពីត្បូងទៅជើង បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ (បើករថយន្តគេចខ្លួន) មកដលចំណុចខាងលើបានបុកជាមួយម៉ូតូម៉ាក ហុងដាគុបជ្រុង សេ៥០ ពណ៌ទឹកបិច ពាក់ស្លាកលេខ តាកែវ 1A-8026 បើកបរដោយឈ្មោះ រ៉េត រតនា​ ភេទប្រុស អាយុ ១៨ ឆ្នាំ រស់នៅភូមិតាប៉ែន ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ បណ្ដាលឲ្យស្លាប់នៅកន្លែងកើតហេតុ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំង ធ្វើការវាស់វែង កត់កំណត់ហេតុ ប្រគល់សពឲ្យគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់