ព័ត៌មានជាតិ

សាកសពបុរសម្នាក់ ត្រូវបានគេប្រទះឃើញក្នុងប្រឡាយទឹកស្អុយ

ភ្នំពេញ: ប្រជាពលរដ្ឋបានប្រទះឃើញសាកសពបុរសម្នាក់ មិនស្គាល់ពីអត្តសញ្ញាណ បានស្លាប់ក្នុងប្រឡាយទឹកស្អុយ ផ្អើលដល់ប្រជាពលរដ្ឋនាំគ្នាស្រង់ឡើងមកលើគោក រាយការណ៍ជូនសមត្ថកិច្ចដើម្បីចុះមកធ្វើការពិនិត្យ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣រសៀល ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅចំណុចប្រឡាយទឹកស្អុយ ក្នុងសង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ខណ:នេះសាកសពជនរងគ្រោះកំពុងត្រូវបានសមត្ថកិច្ចធ្វើការពិនិត្យនិងធ្វើកោសល្យវិច្ឆ័យ៕

មតិយោបល់