ព័ត៌មានជាតិ

គ្រោះថ្នាក់ចររាចរណ៍រវាងរថយន្តនិងម៉ូតូបណ្ដាលឲ្យមនុស្ស៣នាក់រងរបួសធ្ងន់សា្រល!

ព្រះវិហារ: លោកអធិការស្រុករវៀងបានប្រាប់ Post News ថា មានករណីគ្រោះថ្នាក់ចររាចរណ៍រវាងរថយន្តនិងម៉ូតូបណ្ដាលឲ្យមនុស្ស៣នាក់រងរបួសធ្ងន់ស្រាល។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៧និង២នាទី ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៧ ត្រង់ចំណុចគីឡូលេខ៤៧ ៤៨ លើផ្លូវជាតិ៦២ ភូមិអូរពោធិ ឃុំរមណី ស្រុករវៀង ខេត្តព្រះវិហារ។

ប្រភពព័ត៌មានបានឲ្យដឹងថា អ្នកបើករថយន្តឈ្មោះ អុល ម៉ុងភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិស្ពានថ្ម ឃុំស្ទឹងត្រែង ស្រុកស្ទឹងត្រែង ខេត្តស្ទឹងត្រែង រថយន្តម៉ាក ស្តារិច ពណ៌ទឹកប្រាក់ស្លាកលេខ 2AQ 9575 ភ្នំពេញ អ្នកបើកបរម៉ូតូឈ្មោះ ឃី នៃ ភេទប្រុស អាយុ១៨ឆ្នាំ អ្នករួមដំណើរឈ្មោះ ជុល ដួច ភេទប្រុសអាយុ២០ឆ្នាំ និងម្នាក់ទៀតពុំស្គាល់ឈ្មោះ។ ជនរងគ្រោះទាំង៣រស់នៅភូមិព្រៃកប្បាស ឃុំព្រេកផ្តៅ ស្រុកព្រៃកប្បាស ខេត្តតាកែវ ជនរងគ្រោះទាំង៣កម្មករបង្គោលខ្សែភ្លើង(រងរបួស)។

ក្រោយពេលកើតហេតុជនរងគ្រោះទាំង៣នាក់ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ៕

មតិយោបល់