បន្ទាយមានជ័យ ៖ ដើម្បីលុបបំបាត់ទំលាប់អាក្រក់ ខុសពីប្រពៃណីរបស់ អ្នកបន្ទាយមានជ័យមួយចំនួន ដែលពេលចូលឆ្នាំតែងច្រកទឹកដាក់ក្នុងកូនថងគប់បង្កឲ្យគ្រោះថ្នាក់ និងខូចសណ្ដាប់ធ្នាប់លោក ឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយ បានដាក់វិធានការតឹងរឹងលុបបំបាត់មិនឲ្យមានការគប់ទឹកក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ។
លោក បានបន្តទៀតថា ការគប់ទឹកវាមិនមែនជាប្រពៃណីរបស់អ្នកខេត្តបន្ទាយមានជ័យ ទេ តែវាជាទំលាប់អាក្រក់របស់យុវជនមួយចំនួនបានប្រព្រឹត្ត តៗ មកធ្វើឲ្យប្រជាពលរដ្ឋក្នុង និងក្រៅខេត្តដែលដើរកម្សាន្តតាមតំបន់រមណីដ្ឋាននីមួយៗជួបទៅនិងការគប់ទឹកនេះ បង្កការគ្រោះថ្នាក់ដូចជាអ្នកជិះម៉ូតូពេលខ្លះត្រូវគេគប់ បណ្តាលឲ្យដួលម៉ូតូឬឈឺខ្លួននិងបែកក្បាលក៏មាន។ចំណែកអ្នកមានរថយន្តខ្លះត្រូវបែកកញ្ចក់។
ដូចនេះ ដើម្បីជាស់វាងការគ្រោះថ្នាក់ និងបញ្ឈប់ នៅសកម្មភាពគប់ ទឹក នេះលោកស្នងការបានចាត់ ឲ្យខាងនគរបាលចរាចរ និងសណ្តាប់ធ្លាប់ ធ្វើការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋនិងដាក់ប៉ាណូបង្ហាញពីការមិនឲ្យគប់ទឹកតាមទីតាំងមួយចំនួនដែលតែងតែគប់ទឹកព្រមទាំងឲ្យចុះណែនាំអាជីវករឲ្យចូលរួមទប់ស្កាត់ដោយមិនឲ្យដាក់លក់ផងតូចៗ នៅតាមទីផ្សាយ។ក្រៅពីវិធានការបង្កការនៅនៅមានការបែងចែកកម្លាំងប្រចាំតាមគោលដៅនានាតាមស្រុកក្រុងនិងទីរួមខេត្តនៅថ្ងៃចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរត្រៀម ហាមឃាត់និងបង្ក្រាប ។និយាយរួមធ្វើយ៉ាងណាមិនឲ្យមានការគប់ទឹក។
ជាមួយគ្នានោះលោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ យុវវ័យចូលរួមថែរក្សាប្រពៃណីដោយមិនលេងគប់ ទឹកដោយងាកមកលេងល្បែងប្រជាប្រិយ វិញហើយក៏សុំឲ្យបើកបរទៅតាមច្បាប់កំណត់មានការយោគយល់គ្នាជៀសវាងគ្រោះថ្នាក់ចរាចរ៕
មតិយោបល់