ភ្នំពេញ ៖ ផ្លូវកៅស៊ូចំនួន៤ខ្សែ ត្រូវបានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានធ្វើការជួសជុលឡើងវិញ ដើម្បីសម្រួលចរាចរជូនប្រជាពលរដ្ឋនិងម្យ៉ាងទៀត ដើម្បីឲ្យរាជធានីមួយនេះនៅតែមានសោភណ្ឌភាពរីកស្រស់បំព្រងប្រកបដោយបរិស្ថានល្អផងដែរ។
មន្ត្រីសាលារាជធានីភ្នំពេញបានឲ្យដឹងថា នៅព្រឹកថ្ងៃទី០៦ខែមេសាឆ្នាំ២០១៦ សាលារាជធានីភ្នំពេញ បានជួសជុលផ្លូវចំនួន ៤ខ្សែ ហើយកំណាត់ផ្លូវដែលជួលជុលនេះរួមមាន ទី១-ផ្លូវជាតិលេខ៥ ចាប់ពីស្ពានជ្រោយចង្វារដល់ស្ពានព្រែកព្នៅ។ទី២-ផ្លូវលេខ៥៧ ចាប់ពីមហាវិថីព្រះសីហនុដល់មហាវិថីម៉ៅសេទុង។ ទី៣-ផ្លូវលេខ២៨៨ ចាប់ពីផ្លូវលេខ៥១ ដល់ផ្លូវលេខ៦៣។ទី៤-ផ្លូវលេខ៦៣ ចាប់ពីមហាវិថីព្រះមុនីវង្សដល់ផ្លូវលេខ១៦៣៕
មតិយោបល់