ព័ត៌មានជាតិ

Ronaldo នៅតែ​ជា​អ្នក​ដែល​មាន​ទ្រព្យសម្បត្តិ​ច្រើនជាងគេ​ក្នុង​ចំណោម​កីឡាករ​លើ​ពិភពលោក​

​បើ​តាម​របាយការណ៍​ប្រកាស​ចុង​ក្រោយ​មក​នេះ បានឲ្យដឹងថា កីឡាករ Ronaldo នៅ​តែ​ក្លាយ​ជា​កីឡាករ​ដែល​មាន​ទ្រព្យសម្បត្តិ​ច្រើន​ជាង​គេ​បំផុត ក្នុង​ពិភព​អ្នកលេង​នៅលើ​ពិភពលោក​។​
​គេហទំព័រ​ដ៏​ធំ​បំផុត ដែល​ផ្តោត​សំខាន់​លើ​កីឡា World Goal 1 បានឲ្យដឹងថា កីឡាករ​ដែលមាន​ហិរញ្ញវត្ថុ​ច្រើនជាងគេ​នៅពេល​បច្ចុប្បន្ន​នេះ​បាន​ទៅលើ​កីឡាករ Cristiano Ronaldo ដែល​ជា​ម្ចាស់​ទ្រព្យសម្បត្តិ ចំនួន ១៤៨ លាន​អឺរ៉ូ ហើយ​កីឡាករ​ដែល​ស្ថិតនៅ​លំដាប់​ទី ២ គឺ Lionel Messi មាន​ចំនួន ១៤៦ លាន​អឺរ៉ូ ។ មូលហេតុ​ដែល​ធ្វើឲ្យ Cristiano Ronaldo ក្លាយជា​អ្នក​ដែល​មាន​ទឹកប្រាក់​ច្រើនជាងគេ គឺ​ដោយសារតែ កីឡាករ​រូបនេះ ចូលរួម​ផ្សព្វផ្សាយ​ផលិតផល​ជាច្រើន នៅក្នុង​ក្លិប Real Madrid បើក​បារ និង ក្លិប​រាត្រី​នៅក្នុង​ស្រុក​កំណើត​របស់​ខ្លួន ។​
Ronaldo
​នៅ​ខាងក្រោម​នេះ​ដែរ​ជា​បញ្ជី​កីឡា​ករទាំង ១០ ដែល​មាន​ចំណូល​ខ្ពស់បំផុត ៖
10. Thierry Henry – 57 លាន​អឺរ៉ូ​
9. Gianluigi Buffon – 63 លាន​អឺរ៉ូ​
8. Zlatan Ibrahimovic – 69 លាន​អឺរ៉ូ​
7. Ronaldinho – 78 លាន​អឺរ៉ូ​
6. Neymar families – 80 លាន​អឺរ៉ូ​
5. Kaka – 82 លាន​អឺរ៉ូ​
4. Wayne Rooney – 84 លាន​អឺរ៉ូ​
3. Samuel Eto’o – 85 លាន​អឺរ៉ូ​
2. Lionel Messi – 146 លាន​អឺរ៉ូ​
1. Cristiano Ronaldo – 148 លាន​អឺរ៉ូ​

មតិយោបល់