ព័ត៌មានជាតិ

ស្ត្រីម្នាក់ឡើងបេះផ្លែព្រីង បាក់មែកធ្លាក់ដាំដូងក្នុងទឹកស្រះលង់ស្លាប់យ៉ាងអណោចអាធម៌

ភ្នំពេញ: ស្ត្រីម្នាក់ បានឡើងបេះផ្លែព្រីងដើម្បីយកទៅលក់ ខណ:ដែលកំពុងតែឈោងបេះផ្លែព្រីងដោយអកុសលមែកព្រីងបានបាក់ បណ្តាលឲ្យស្ត្រីខាងលើធ្លាក់ចូលក្នុងទឹកស្រះដែលនៅក្រោមដើមព្រីងបណ្តាលឲ្យលង់ទឹកស្លាប់យ៉ាងអាណោចអាធម៌តែម្នាក់ឯងក្នុងទឹកស្រះ។

ហេតុការណ៌ភ្ញាក់ផ្អើលខាងលើបានកើតឡើងកាលពីរសៀលម៉ោង៣ រសៀល ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅភូមិពងទឹក
សង្កាត់ពងទឹក ខណ្ឌដង្កោ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញស្ត្រីរងគ្រោះខាងលើបានឡើងបេះផ្លែព្រីង ដើម្បីយកទៅលក់យកប្រាក់មកផ្គិតផ្គង់ក្នុងគ្រួសារដូចសព្វដង ខណ:ដែលស្រ្តីរងគ្រោះខាងលើបានឡើងទៅបេះផ្លែព្រីងមួយដើមកម្ពស់ប្រហែល៦ម៉ែត្រនៅចំណុចខាងលើ កំពុងតែឈោងបេះព្រីងក៏បានបាក់មែកធ្លាក់ចូលក្នុងទឹកស្រះឈ្លក់ទឹកស្លាប់យ៉ាងអណោចអាធម៌តែម្នាក់ឯង។

សមត្ថកិច្ចបានឲ្យដឹងថា សពស្រ្តីខាងលើមានឈ្មោះ ហ៊ួន សុខុម អាយុ៥៤ឆ្នាំ មុខរបរ កសិករ ស្នាក់នៅចំណុចកើតហេតុខាងលើ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាននិងសមត្ថកិច្ចកោសល្យវិច័យ បានចុះពិនិត្យសពស្រ្តីខាងលើ ក្រោយពេលពិនិត្យសពរួចសមត្ថកិច្ចបានឲ្យដឹងថា សពស្ត្រីខាងលើពិតជាស្លាប់ដោយសារឈ្លក់ទឹកស្លាប់ពិតប្រាកដមែន ហើយសពស្ត្រីរងគ្រោះខាងលើត្រូវបានប្រគល់ឲ្យក្រុមគ្រួសារសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់