ប៉េកាំង: ដើម្បីជាការឆ្លើយតបភ្លាមៗទៅនឹងការរីករាលដាលនៃជំងឺផ្តាសាយបក្សីប្រភេទថ្មី H7N9 រដ្ឋាភិបាលចិនបានដាក់ចេញនូវគំរោងស្រាវជ្រាវមួយកាលពីថ្ងៃពុធដើម្បីបង្កើតឲ្យមានវ៉ាក់សាំងការពារជំងឺនេះ។
ការស្រាវជ្រាវរកវ៉ាក់សាំងដែលមានការចូលរួមដោយក្រសួងបច្ចេកវិទ្យានិងវិទ្យាសាស្ត្ររួមជាមួយនឹងក្រសួងរៀបចំផែនការគ្រួសារនិងសុខមាលភាពជាតិដែលសង្ឃឹមថានឹងអាចរួចរាល់ក្នុងការប្រកាសឲ្យប្រើប្រាស់នូវវ៉ាក់សាំងនេះនៅកំឡុងពេល 7 ខែទៀត។
បើគិតមកទល់នឹងពេលនេះរបាយការណ៍បានប្រាប់ថាមានករណីឆ្លងសរុបដល់ទៅ33ហើយដែលមាន9នាក់បានស្លាប់ផង៕
ព័ត៌មានជាតិ
មតិយោបល់