ព័ត៌មានជាតិ

ម៉ូតូជិះលឿនទៅបុកគោយន្តកន្ត្រៃ បណ្តាលឲ្យស្លាប់នៅនឹងកន្លែង

ឧត្តរមានជ័យៈ លោកវរសេនីយ៍ទោ ធូ សុភា ប្រធានការិយាល័យចរាចរណ៍នៃស្នងការនគរបាលខេត្តឧត្តរមានជ័យ បានប្រាប់ Post News ថា មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងរវាងម៉ូតូ នឹងគោយន្តកន្ត្រៃ បណ្តាលឲ្យម្ចាស់ម៉ូតូស្លាប់នៅនឹងកន្លែង។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៥ និង៣០នាទីល្ងាច ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ ២០១៧ ត្រង់ចំណុចផ្លូវជាតិលេខ៦៨ បែកជា៤ ស្ថិតក្នុងភូមិផ្អុង សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្ដឧត្ដរមានជ័យ។

លោកវរសេនីយ៍ទោ ធូ សុភា ប្រធានការិយាល័យចរាចរណ៍នៃស្នងការនគរបាលខេត្តឧត្តរមានជ័យ បានបញ្ជាក់ពីមូលហេតុ ដោយសារម៉ូតូជិះក្នុងល្បឿនលឿនមិនប្រយ័ត្នបានបុកពីរក្រោយគោយន្ត បណ្តាលឲ្យស្លាប់នៅនឹងកន្លែងតែម្តង។

ជនរងគ្រោះមានឈ្មោះ សួត សួយ ភេទប្រុស អាយុ២៧ឆ្នាំ ស្នាក់នៅភូមិអូរពក សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្ដឧត្ដរមានជ័យ។ ចំណែកម្ចាស់គោយន្តបើករត់គេចខ្លួនបាត់ស្រមោល។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ធ្វើកំណត់ហេតុ និងប្រគល់សាកសពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់