ក្រុមហ៊ុន Apple ទើបបើកឱ្យអ្នកប្រើប្រាស់ទូរសព្ទ iPhone ទូទៅ អាចដំឡើងប្រើប្រព័ន្ធ iOS 11 ជំនាន់សាកល្បងរបស់ខ្លួន ដែលកំពុងឋិតក្នុងដំណាក់កាលទីពីរ។ កាលពីជំនាន់សាកល្បងដំណាក់កាលដំបូង វាដំណើរការមិនសូវស្រួលនោះទេ ប៉ុន្តែ ជាមួយ Beta 2 គឺវាមានប្រតិបត្តិការរលូនល្អគ្រាន់បើ។
ដូច្នេះ បើលោកអ្នកអន្ទសាមិនអាចរងចាំរហូតដល់ជំនាន់សម្រេចរបស់វាចេញ អាចទាញយក និងដំឡើងប្រើសាកល្បងប្រព័ន្ធ iOS 11 នេះជាមុនបាន តាមវិធីដែល Post Tech លើកយកមកបង្ហាញខាងក្រោម។

តម្រូវការអនុវត្ត៖
- ទូរសព្ទ iPhone ត្រូវភ្ជាប់អិុនធើណែតតាមប្រព័ន្ធ Wi-Fi
- ទូរសព្ទ iPhone ត្រូវមាននៅសល់ថាមពលថ្មចាប់ពី ៥០% ឡើង
- iPhone ត្រូវចាប់ពីស៊េរី 5s ឡើងទៅ
របៀបអនុវត្ត៖
- ចូលទៅកាន់កម្មវិធី Safari រួចវាយអាសយដ្ឋាន apple.com រួចចុចលើប៊ូតុង Sign Up
- បន្ទាប់មក វាយបញ្ចូលឈ្មោះ និងលេខសម្ងាត់គណនី Apple ID ផ្ទាល់ខ្លួនរបស់លោកអ្នក
- បន្ទាប់មកទៀត លោកអ្នកត្រូវចុចយល់ព្រមលើលក្ខន្តិកៈរបស់ Apple ដោយចុចលើប៊ូតុង Accept

- ជាបន្ត សូមទាញរបារកម្មវិធីខាងលើមកខាងស្តាំ រួចចុចលើ Enroll Your Devices ហើយចុចលើ iOS
- បន្ទាប់មក សូមអូសផ្ទាំងកម្មវិធីចុះមកខាងក្រោម រួចចុចលើប៊ូតុង Download Profile ហើយចុចលើ iPhone -> Install -> Install -> Restart

- បន្ទាប់ពីទូរសព្ទបិទ/បើករួចហើយ សូមចូលទៅកាន់កម្មវិធី Settings -> General -> Software Update ហើយចុចលើ Download and Install។

- ជាចុងក្រោយ សូមរងចាំរហូតដល់ដំណើរការទាញយកចប់ ដែលវានឹងមានរយៈពេលលឿន ឬឆាប់តាមល្បឿនអិុនធើណែត Wi-Fi របស់លោកអ្នក រួចចុច Activate កម្មវិធីតាមលំដាប់លំដោយ តាមការណែនាំ និងទាញទារ ជាការស្រេច។
បញ្ជាក់ៈ ដើម្បីសុវត្ថិភាពទិន្នន័យលើទូរសព្ទ លោកអ្នកគួរទាញវាទៅរក្សាទុក មុនពេលចាប់ផ្តើមដំឡើងទៅកាន់ iOS 11 ជំនាន់សាកល្បងបាន តាមវិធីនេះ របៀបទាញទិន្នន័យលើ iPhone ទៅរក្សាទុក និងទាញយកមកប្រើវិញ ដោយមិនចាំបាច់ប្រើកុំព្យូទ័រ និងបើចង់ទម្លាក់វាមកកាន់ iOS 10 វិញ អាចធ្វើតាមវិធីនេះ វិធីទម្លាក់ iOS 11 មកកាន់ iOS 10៕
មតិយោបល់