ព័ត៌មានជាតិ

តុលាការលើកលែងការចោទប្រកាន់ជនជាប់ចោទ៣នាក់ ជាប់ចោទលួចមានស្ថានទម្ងន់ទោសនិងទទួលផលចោរកម្ម

កណ្ដាល: ជនជាប់ចោទ៣នាក់ ជាប់ចោទពីបទ «លួចមានស្ថានទម្ងន់ទោសនិងទទួលផលចោរកម្ម» ត្រូវបានសាលាដំបូងខេត្តកណ្ដាល នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧ ប្រកាសសាលក្រមលើកលែងការចោទប្រកាន់ រួចដោះលែងឲ្យមានសេរីភាពឡើងវិញ ក្រោយជាប់ពន្ធនាគារជាង៦ខែរួចមក ។

លោក សាយ សម្ផស្សសេរី ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ សម្រេចលើកលែងការចោទប្រកាន់លើជនជាប់ចោទឈ្មោះ ម៉ន ឌុល ភេទប្រុស អាយុ២៩ឆ្នាំ ឈ្មោះ ម៉ន សុខា ហៅ មីខា ភេទស្រី អាយុ៣១ឆ្នាំ និង ឈ្មោះ សាន់ សុខជា ភេទប្រុស អាយុ២៨ឆ្នាំ ។

ពួកគេទាំងនោះជាប់ចោទពីបទ«លួចមានស្ថានទម្ងន់ទោសនិងទទួលផលចោរកម្ម» ប្រព្រឹត្តនៅភូមិកោះទៀវក ឃុំសំពៅពូន ស្រុកកោះធំ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦ ។

ប្រភពព័ត៌មាន បញ្ជាក់ថា តាំងពីដំណាក់កាលមន្ត្រីនគរបាលយុត្តិធម៌ រហូតដល់ដំណាក់កាលជំនុំជម្រះ ជនជាប់ចោទទាំង៣នាក់ បដិសេធថា ពុំបានប្រព្រឹត្តដូចការចោទប្រកាន់នោះទេ ហើយសូមឲ្យតុលាការរកយុត្តិធម៌ ។

នៅដំណាក់កាលសមត្ថកិច្ច ពួកគេត្រូវបាននគរបាលរកឃើញថា បានគាស់តូបលក់ដូររបស់អាជីវករ ដើម្បីយកទ្រព្យសម្បត្តិ តែទ្រព្យសម្បត្តិទាំងនោះ សុទ្ធតែគ្រឿងកាឡៃទាំងអស់ ៕

មតិយោបល់