ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យ២នាក់ ដកហូតថ្នាំញៀន១កញ្ចប់ធំ

ភ្នំពេញៈ ជនសង្ស័យជួញដូរថ្នាំញៀន២នាក់ ត្រូវសមត្ថកិច្ចធ្វើការឃាត់ខ្លួនជាបន្តបន្ទាប់ ក្រោយឆែកឆេររកឃើញថ្នាំញៀនមួយកញ្ចប់ធំ និងម៉ូតូ២គ្រឿង កាលពីវេលាម៉ោង១១យប់ ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចខាងជើងផ្សារសឡា តាមបណ្តោយផ្លូវបេតុង សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

មន្ត្រីនគរបាល បានឲ្យដឹងថា សង្ស័យទី១ឈ្មោះ ភុំ ស៊ីដា ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅ និងមុខរបមិនពិតប្រាកដ ឃាត់ខ្លួនបានម្តុំផ្សារសឡា ក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ និងទី២ឈ្មោះ នៅ វណ្ណា ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ក្នុងសង្កាត់ចោមចៅ ខណ្ឌពោសែនជ័យ ឃាត់ខ្លួនបាននៅចំណុចក្រោមស្ពានអាកាស៧មករា ស្តិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

ប្រភពដដែលបន្តថា ខណៈកម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យ កំពុងល្បាតដល់ចំណុចកើតហេតុ ក៏ប្រទះឃើញជនសង្ស័យប្រុសស្រី២នាក់ ជិះម៉ូតូកូនទាមួយគ្រឿង ពណ៌ឈាមជ្រូក ពាក់ស្លាកលេខ ស្វាយរៀង 1D-1530 ឌុបគ្នាតាមផ្លូវ។ ដោយមានការសង្ស័យ សមត្ថកិច្ចក៏ហៅឲ្យឈប់ធ្វើការឆែកឆេរ ទើបប្រទះឃើញថ្នាំញៀនប្រភេទម៉ាទឹកកក ចំនួន១កញ្ចប់ធំ ក៏ធ្វើការឃាត់ខ្លួនយកទៅប៉ុស្តិ៍ ដើម្បីសាកសួរ និងរហូតឈានទៅឃាត់ខ្លួនជនសង្ស័យជាបក្ខពួកម្នាក់ទៀត និងដកហូតបានម៉ូតូម៉ាក ហ្សុយស៊ីគី ស្មាស់ ព៌ណខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1U-៥៧០៣ មួយគ្រឿងទៀត។

បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ ត្រូវបាននគរបាលប៉ុស្តិ៍ស្ទឹងមានជ័យ កសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋានខណ្ឌមានជ័យ ដើម្បីចាត់ការបន្តតាមផ្លូច្បាប់ ចំណែកស្ត្រីជាម្នាក់ ត្រូវបានដោះលែងវិញ ក្រោយរកឃើញថា ពុំមានពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀនខាងលើ៕

photo_2016-05-24_14-07-55 photo_2016-05-24_14-07-59 photo_2016-05-24_14-08-02 photo_2016-05-24_14-08-04 photo_2016-05-24_14-08-06

មតិយោបល់