ភ្នំពេញៈ សេចក្ដីជូនដំណឹងរបស់អគ្គិសនីកម្ពុជា នៅរសៀលថ្ងៃទី២៤ ខែឧសភានេះថា អគ្គិសនីកម្ពុជា សូមធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅអនុស្ថានីយទី៥ ជាបណ្ដោះអាសន្ន ដើម្បីឲ្យក្រុមការងារធ្វើការផ្លាស់ប្ដូរបង្គោលភ្លើងតង់ស្យុងមធ្យម។
អគ្គិសនីកម្ពុជា បានសរសេរថា “នៅថ្ងៃទី24 ខែឧសភា ឆ្នាំ2016 ម៉ោង 12:22នាទីថ្ងៃត្រង់ អគ្គិសនីកម្ពុជាសូមធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅអនុស្ថានីយទី5(GS5-F4) ជាបណ្តោះអាសន្ន នៅតំបន់មួយចំនួនដែលស្ថិតនៅ (1) ភូមិត្រពាំងមាន ភូមិត្រពាំងជើងស្រុក ភូមិជាងទង់ ភូមិព្រៃថ្លា សង្កាត់ក្រាំងធ្នង់ និងភូមិម្លូផ្អែម សង្កាត់គោករការ ខណ្ឌសែនសុខ (2) ភូមិសាក់ប្រយុទ្ធ ភូមិស្រែជះ សង្កាត់ស្នោរ និងភូមិអណ្តូងតាអន ភូមិព្រៃពពេល សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដើម្បីឲ្យក្រុមការងារ ធ្វើការផ្លាស់ប្តូរបង្គោលភ្លើងតង់ស្យុងមធ្យម(MV)ថ្មី”។
បច្ចុប្បន្នក្រុមការងារ នឹងខិតខំធ្វើការផ្លាស់ប្តូរជួសជុល ដើម្បីអតិថិជនឆាប់មានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញ៕
មតិយោបល់