ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យ៥នាក់ ពាក់ព័ន្ធករណីប្រើបាស់គ្រឿងញៀន

ភ្នំពេញៈ កម្លាំងល្បាតកងរាជអាវុធហត្ថខណ្ឌមានជ័យ ឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់ ករណីប្រើបាស់គ្រឿងញៀន កាលពីវេលាម៉ោង១២និង៣០ថ្ងៃ ឈានចូលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចតំបន់មិនទាន់រៀបរយ ឋិតក្នុងភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ប្រភពឲ្យដឹងថា ករណីខាងលើនេះ កម្លាំងល្បាតកងរាជអាវុធហត្ថខណ្ឌមានជ័យ ឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់ក្នុងនោះ រួមមាន៖ ១/ ឈ្មោះ អ៊ុយ រតនៈ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅចំណុចខាងលើ ២/ ឈ្មោះ អោក រដ្ឋា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ រត់ម៉ូតូឌុប មានទីលំនៅភូមិ/សង្កាត់ខាងលើ ៣/ ឈ្មោះ កាន់ យី ភេទប្រុស អាយុ២៥ឆ្នាំមុខរបរ កម្មកសំណង់ មានទីលំនៅភូមិ/សង្កាត់ខាងលើ ៤ ឈ្មោះ ធី សុថន ភេទប្រុស អាយុ១៩ឆ្នាំមុខរបរ សិស្ស មានទីលំនៅភូមិដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ និង៥/ ឈ្មោះឈួ ម៉ៅហាន ភេទប្រុស អាយុ៣៤ឆ្នាំមុខរបរ លក់គុយទាវ មានទីលំនៅភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ។

ប្រតិបត្តិការខាងលើនេះ កម្លាំងអាវុធហត្ថដកហូតវត្ថុតាងរួមមាន៖ ជញ្ជីងថ្លឹងគ្រឿងញៀន២គ្រឿង ដែកកេះ៥ ដែកឆាប១ កន្ត្រៃ៣ ដែកកោងមុខស្រួច១ ដាវ១ដើម និងឧបករណ៍ប្រាស់គ្រឿងញៀនមួយចំនួន។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងត្រូវបញ្ជូនមកមូលដ្ឋានខណ្ឌមានជ័យ ដើម្បីធ្វើការសាកសួរតាមនិតិវិធី៕

photo_2016-05-24_13-38-24 photo_2016-05-24_13-38-23

មតិយោបល់