ភ្នំពេញៈ យោងតាមការបង្ហោះសារ តាមបណ្តាញសង្គមរបស់គណនីឈ្មោះ Chhon Chann Asda ដែលបានបង្ហោះរយៈពេល ១០ម៉ោងមុន បានបង្ហាញពីក្តីឈឺចាប់ ខ្លោចផ្សារ ជំនួសក្មេងតូចអាយុ១ខួបម្នាក់ ដែលបានបាត់បង់ឪពុកម្តាយទាំងខ្លួនមិនទាន់ដឹងក្តី សូម្បីបន្តិច ដែលជាហេតុធ្វើឲ្យមានការShare បន្តគ្នាយ៉ាងច្រើនជុំវិញការឈឺចាប់និងអាណិតក្មេងប្រុសរូបនេះ។
ជាក់ស្តែង គណនីឈ្មោះ Chhon Chann Asda បានបង្ហោះដែលមានខ្លឹមសារទាំងស្រុងដូចតទៅ៖ « ពេលនេះម៉ោងនេះរូបកាយរបស់ប្អូនប្រុសស្រីទាំងពីរនាក់ប្ដីប្រពន្ធដែលត្រូវចោឆក់កាបូបនោះត្រូវរលាយរូបកាយពីលោកនេះហើយ បន្សល់ទុក្ខអោយកូនតូចដែលទើបចេញពីពេទ្យមកចូលរួមបុណ្យសពឪពុកម្ដាយទាំងមិនដឹងថានេះជាកម្មវិធីអី្វហើយពូមីងតាយាយយំរឿងអ្វី? ហើយផ្សែងដែលកើតចេញពីការដុតរោលរាងកាយសពប្ដីប្រពន្ធដែលជាឪពុកម្ដាយរបស់គេនោះជាផ្សែងអ្វី? ហើយហេតុអ្វីមិនឃើញប៉ាម៉ាក់មកពរមកអោបមកថើបគេដូចសព្វដងមានតែអ៊ុពូមីងតាយាយមកលួងលោមគេអោយបាត់យំ ទិដ្ធភាពបែបនេះមានតែសាច់ញាត្តិនៃសពនិងអ្នកឃើញផ្ទាល់ភ្នែកប៉ុណ្ណោះដែលយល់ពីអារម្មរណ៍មួយនេះ!!! » នេះពិតជាគួរឲ្យឈឺចាប់យ៉ាងខ្លាំង… ៕
មតិយោបល់