Post News Media ព័ត៌មានជាតិ ក្រោយសមត្ថកិច...

ក្រោយសមត្ថកិច្ចប្រកាសរកម្ចាស់ស្លាកលេខរថយន្តដែលបានបាត់ ពេលនេះឃើញមកទទួលបណ្តើរៗហើយ!

ភ្នំពេញ: បន្ទាប់ពី សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យ៣នាក់ ក្នុងករណី ទទួលផលចោរកម្មក្នុងអំពើលួច (ដោះស្លាកលេខរថយន្តរបស់ប្រជាពលរដ្ឋ) ចំនួន៣ករណីផ្សេងគ្នាកាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨ ដោយដកហូតបាន វត្ថុតាងរួមមាន៖
១-ស្លាកលេខ ភ្នំពេញ ២AP ៩០០៦ចំនួន ០១ បន្ទះ
២-ស្លាកលេខ ភ្នំពេញ ២AM ២៣៩៨ ចំនួន ០១ បន្ទះ
៣-ស្លាកលេខ ភ្នំពេញ ២AX ២២២៧ ចំនួន ០១ បន្ទះ
៤-ស្លាកលេខ ភ្នំពេញ ២AM ២០៥៤ ចំនួន ០១ បន្ទះ
៥-ស្លាកលេខ ភ្នំពេញ ២AS- ២៨៨១ ចំនួន ០២ បន្ទះ (ជាភស្តុតាង)

និងដកហូតបានវត្ថុតាងរួមមាន៖
-ម៉ូតូរឺម៉កកង់បីម៉ាកBAJAJ3WRE4SLPG ពណ៌ សលេខតួ MD២A៤៥AZ៣HWH៣៨៦៤៣ លេខម៉ាស៊ីន AZZWHH ៨២០៨៥ គ្មានស្លាកលេខ
-កូនសោសម្រាប់ដោះខ្ចៅ លេខ០៨ ចំនួន ០២ , លេខ ១០ ចំនួន ០២ ,លេខ១១ ចំនួន ០១ និងលេខ១២ ចំនួន០១ដើម, សោខ្សៀលេខ០៨ ចំនួន០១,លេខ១០ ចំនួន០១,លេខ១២ ចំនួន០១និងលេខ១៤ ចំនួន០១ដើម,ម៉ាឡេតចំនួន០១ដើម,កូនកន្ត្រៃយ៍កាត់ដែកចំនួន០១,កូនសោអក្សរតេ(T)គ្មានលេខចំនួន០១ដើម,ដែកសម្រាប់ឆ្កឹះសោម៉ូតូរាងសំប៉ែតចំនួន០៥ដើម,ដែកសំប៉ែតចុងស្រួចជាឧបករណ៍សម្រាប់កាច់បំបែកសោ.ក ម៉ូតូចំនួន០១ដើម ។
-ឧបករណ៍សំរាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន៖មានដែកកេះចំនួន០៣,ថង់តូចសំរាប់ដាក់សារធាតុញៀនចំនួន០៧ថង់ ។

ហើយក្រោយមកសមត្ថកិច្ចបានប្រកាសរកម្ចាស់ស្លាកលេខ ក្រោយពីបង្ក្រាបនិងបញ្ជូនជនសង្ស័យទៅកាន់តុលាការ ពេលនេះ គេឃើញជនរងគ្រោះជាម្ចាស់ស្លាកលេខរថយន្តដែលបានបាត់ទាំងនោះ បានមកទទួលស្លាកលេខរបស់ខ្លួនបណ្តើរៗហើយ៕

Loading...