ព័ត៌មានជាតិ

កម្លាំងកងរាជអាវុធហត្ថខណ្ឌទួលគោក ឃាត់ខ្លួនស្រី្តចំនួន៣នាក់ ពាក់ព័ន្ធករណីកត់ឆ្នោតវៀតណាម

ភ្នំពេញៈ ស្រ្តីចំនួន៣នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខណ្ឌទួលគោក ចុះប្រតិបត្តិការឃាត់ខ្លួនពាក់ព័ន្ធករណី កត់ឆ្នោតវៀតណាមខុសច្បាប់។ ក្នុងប្រតិបត្តិការណ៍នេះ មានការសម្របសម្រួលដោយ លោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ និងដឹកនាំដោយផ្ទាល់ ដោយ លោក វរៈសេនីយ៍ត្រី ឡុង វិចិត្រ មេបញ្ជាការអាវុធហត្ថខណ្ឌទួលគោក បានចុះប្រតិបត្តិ២ទីតាំង កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧ មូលដ្ឋានសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ទីតាំង១ កម្លាំងកងរាជអាវុធហត្ថខណ្ឌទួលគោកឃាត់ខ្លួនបានស្រី្តម្នាក់ ឈ្មោះ សុខ ឃីម ភេទស្រី អាយុ៣០ឆ្នាំ នៅផ្ទះលេខ៤៣ ផ្លូវ២១៧(ផ្លូវលូទឹកស្អុយ) ក្រុមទី៥០ ភូមិ១៧ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក និងដកហូតវត្ថុតាងរួមមាន ៖ លុយចំនួន២២៥៥០០រៀល,កាតុងសម្រាប់គត់កន្ទុយលេខ៥០សន្លឹក, ក្រដាសទទឹង សម្រាប់កត់កន្ទុយលេខចំនួន ២សន្លឹក ម៉ាស៊ីនគិតលេខ១គ្រឿង និងទូរសព្ទណូគា ១២៨០មួយគ្រឿង។

ទីតាំង២ កម្លាំងកងរាជអាវុធហត្ថខណ្ឌទួលគោកឃាត់ខ្លួនបានស្រ្តី២នាក់ ទី១ឈ្មោះ គឹម សោភ័ណ្ឌ ភេទស្រី អាយុ៣៣ឆ្នាំ មុខរបរគត់កន្ទុយលេខ ស្នាក់នៅផ្ទះលេខ៣៧៤cE2 ផ្លូវ២៤៥(មហាវិថីម៉ៅសេទុង) ភូមិ១១ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ខណ្ឌទួលគោក(ម្ចាស់ទីតាំងនិងអ្នកគត់)។ ចំណែកស្រ្តីទី២ គ្រាន់តែជាអ្នកជិតខាង មកយករបស់លក់ងាវ ស្របពេលកម្លាំងកងរាជអាវុធហត្ថចុះចាប់ ត្រីវកម្លាំងអាវុធនាំមកសួនាំបន្ថែម បើមិនមានការពាក់ព័ន្ធទេនិងអោយត្រឡប់ទៅគេហដ្ឋានវិញជាធម្មតា។

សូមបញ្ជាក់ផងដែរ ទីតាំងទី២នេះកម្លាំង អាវុធហត្ថបានដកហូត វត្ថុតាងរួមមាន ម៉ាស៊ីនគិតលេខចំនួន២គ្រឿង សម្ភារៈសម្រាប់គត់កន្ទុយលេខ១ចំនួន និងលុយចំនួន៥ម៉ឺនរៀលនិង២ដុល្លារ។

បច្ចុប្បន្នជនសង្ស័យទាំង ៣នាក់ខាងលើ រួមនឹងវត្ថុតាងត្រូវបានកម្លាំងកងរាជអាវុធហត្ថខណ្ឌទួលគោកនាំមកសួនាំនៅមូលដ្ឋានបញ្ជាកងរាជអាវុធហត្ថខណ្ឌទួលគោកដើម្បីចាត់ការតាមនីតិវិធី៕

https://youtu.be/Sgnd5xC_APY

មតិយោបល់