ភ្នំពេញៈ យោងតាមការជូនដំណឹងរបស់អគ្គិសនីកម្ពុជា បានឲ្យដឹងថា ករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយទី៧ (GS7-F11) មូលហេតុមកពីកម្មករសំណង់ជីកកាយដីធ្វើឲ្យប៉ះខ្សែបណ្តាញតង់ស្យុងមធ្យម(MV)ក្រោមដី ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅទីតាំងមួយចំនួនស្ថិតនៅ៖ ១.ភូមិតាព្រហ្ម សង្កាត់ព្រែកឯង ២.ផ្លូវព្រែកប្រា ផ្លូវលេខ៣៩៨ និងផ្លូវលេខ៣៩៩ ភូមិអូរអណ្តូង សង្កាត់ព្រែកប្រា ៣.ភូមិកោះក្របី ភូមិចំពុះក្អែក និងភូមិបោះអង្គាញ់ សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ក្រុមការងារបច្ចេកទេសកំពុងធ្វើការជួសជុល ដើម្បីភ្ជាប់ចរន្តជូនអតិថិជនប្រើប្រាស់ឡើងវិញនៅវេលាម៉ោង១ និង៥៨នាទីរសៀល៕
មតិយោបល់