ព័ត៌មានជាតិ

បញ្ជូនក្រុមចោរសកម្មប្រចាំក្រុងភ្នំពេញទៅឲ្យតុលាការ ចាត់ការតាមច្បាប់

ភ្នំពេញ: នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧ នេះកម្លាំងនគរបាលនៃការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញបញ្ជូនខ្លួនជនសង្ស័យ៤នាក់ដែលជាប់ពាក់ព័ន្ធ អំពើលួចមានស្ថានទម្ងន់ទោស (ឆក់) ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ ក្នុងរាជធានីភ្នំពេញចំនួន ៦ករណីទៅតុលា ការដើម្បីចាត់ការតាមនីតិវិធី។

យោងតាមសមត្ថកិច្ចជនសង្ស័យមានឈ្មោះទី១-ឈ្មោះ ងយ ឧត្តមរស្មី ភេទ ប្រុស អាយុ ១៨ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅផ្ទះលេខ ៥០ ផ្លូវលេខ ១៤៦ សង្កាត់ ផ្សារដេប៉ូទី ២ ខណ្ឌ ទួលគោក រាជ
ធានីភ្នំពេញ។ ទី២-ឈ្មោះ មុត ជ័យដាឡេ ភេទ ប្រុស អាយុ ១៦ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ សិស្ស មានទីលំនៅ ភូមិ ត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ទី៣-ឈ្មោះ ម៉ែន គង្គា ហៅ ប៉ាប់ ភេទ ប្រុស អាយុ ១៨ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ សិស្ស
-មានទីលំនៅផ្ទះលេខ ៩៦៨ ផ្លូវលេខ ២៦៥ សង្កាត់ ទឹកល្អក់ទី១ ខណ្ឌ ទួលគោក រាជធានីភ្នំពេញ ។

ទី៤-ឈ្មោះ ង៉ូវ វណ្ណ: ភេទ ប្រុស អាយុ ១៦ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ សិស្ស
មានទីលំនៅផ្ទះលេខ ៣០ ផ្លូវលេខ៦៨ សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ប្រភពដដែលបានបញ្ជាក់ថា ជនសង្ស័យទាំង៤នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកាលពីថ្ងៃទី២០ ខែតុលាឆ្នាំ ២០១៧ នៅចំណុច បន្ទប់ជួលផ្ទះលេខ ១២៩B ផ្លូវរថភ្លើង ភូមិ ៩ សង្កាត់ បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

សមត្ថកិច្ចបន្ដថា ជនសង្ស័យទាំង៤នាក់នេះជាក្រុមចោរឆក់យ៉ាងសកម្មនៅក្នុងទឹកដីរាជធានីភ្នំពេញដែលបានប្រព្រឹត្តអំពើអំពើលួចមានស្ថានទម្ងន់ទោស(ឆក់)ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋចំនួន៦ករណី ៖
-ករណីទី១ លួចមានស្ថានទម្ងន់ទោស ដោយសារការប្រើហិង្សា ( ឆក់កាបូបមិនបាន សម្រេចបណ្តាលឲ្យជនរងគ្រោះដួលម៉ូតូរងរបួស) កាលពីថ្ងៃទី ០៦-១០-២០១៧ វេលាម៉ោង ០៤,០០នាទីជិតភ្លឺនៅចំណុចមុខផ្ទះលេខ៦៦៨ ផ្លូវ១២៨ ក្រុម១៣ ភូមិ៤សង្កាត់ផ្សារដេប៉ូរ២ ខណ្ឌទួលគោក ។

ជនរងគ្រោះឈ្មោះ គង់ ចាន់នីភេទស្រីអាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះស្នាក់នៅផ្ទះលេខ៣៦១ ផ្លូវសហពន្ធ័រុស្សី ភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិសែនជ័យ ។

-ករណីទី២អំពើលួចមានស្ថានទម្ងន់ទោស
(ឆក់កាបូបស្ពាយពណ៌សូកូឡា ដែលក្នុងនោះមាន ទូរសព្ទ័ដៃម៉ាកអាយហ្វូន មួយគ្រឿង,ម៉ាកណូគា១២៨០ មួយគ្រឿង ,ប្រាក់រៀលចំនួន ១១ ម៉ឺនរៀល និងប្រាក់ដុល្លារ ៥០ ដុល្លារអាមេរិក ) កាលពីថ្ងៃទី ១៨ ខែ តុលា ឆ្នាំ ២០១៧ វេលាម៉ោង០៩,៥០នាទីនៅចំណុចមុខក្រសួងការពារជាតិ ផ្លូវសហពន្ធ័រុស្សី សង្កាត់មិត្តភាព ខណ្ឌ៧មករា ។ ជនរងគ្រោះឈ្មោះ ប្រេស ម៉ារីណា ភេទ ស្រី អាយុ ១៨ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ និស្សិត ស្នាក់នៅផ្ទះលេខ ១៣១ ផ្លូវព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ ។

-ករណីទី៣ អំពើលួចមានស្ថានទម្ងន់ទោស ( ឆក់ស្បោងផ្លាស្ទីចយួរដៃ ពណ៌ ក្រហមមានរូបតុក្តតាក្នុងនោះមានថ្នាំលាបក្រចកចម្រុះពណ៌ ជាច្រើន និងប្រាក់រៀលចំនួន ៨០,០០០ រៀល ) កាលពីថ្ងៃទី ១៩ខែតុលាឆ្នាំ ២០១៧ វេលាម៉ោងប្រហែល ១១.០០ នាទី នៅចំណុច មុខសណ្ឋាគារ ប្រេស៊ីដង់ ផ្លូវ កម្ពុជាក្រោម សង្កាត់ ផ្សារដេប៉ូទី ២ ខណ្ឌ ទួលគោក ។

-ករណីទី៤ អំពើលួចមានស្ថានទម្ងន់ទោស ( ឆក់កាបូបដៃ ) កាលពីថ្ងៃទី ១២ខែតុលាឆ្នាំ ២០១៧ វេលាម៉ោងប្រហែល ០៦.២០ នាទី នៅចំណុច មុខក្រសួងការពារជាតិ ផ្លូវសហព័ន្ធរុស្សី ភូមិ៩ សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ ។ ជនរងគ្រោះឈ្មោះ ឆេង សុខា ភេទប្រុស អាយុ ៤៤ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ អធិការ រងនគរបាលអធិកាដ្ឋាននគរបាលស្រុកបាទី ស្នាក់នៅ ផ្ទះលេខ ៩៨១ ផ្លូវជាតិលេខ៣ ភូមិត្រាំខ្នារ ឃុំសុភី ស្រុកបាទី ខេត្ត តាកែវ ។

-ករណីទី៥ អំពើលួចមានស្ថានទម្ងន់ទោស ( ឆក់ទូរសព្ទ័ដៃ ) កាលពីថ្ងៃទី ១៩ខែតុលាឆ្នាំ ២០១៧ វេលាម៉ោងប្រហែល ១៩.០០ នាទី នៅចំណុចគល់ស្ពានអាកាស៧មករាខាងកើត ផ្លូវលេខ១១០ ក្រុម២៧ ភូមិ៨ សង្កាត់ទឹកល្អក់ ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

-ករណីទី៦ អំពើលួចមានស្ថានទម្ងន់ទោស ( ឆក់កាបូបស្ពាយ ) កាលពីថ្ងៃទី ១៦ខែតុលាឆ្នាំ ២០១៧ វេលាម៉ោងប្រហែល ១៥និង០០ នាទី នៅចំណុចមុខផ្ទះលេខ ១៦១ ផ្លូវលេខ២១៥ ក្រុម៤៤ ភូមិ១០ សង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

សមត្ថកិច្ចបញ្ជាក់ថាក្រោយឃាត់ខ្លួនជនសង្ស័យទាំង៤នាក់ខាងលើសមត្ថកិច្ចបានដកហូតវត្ថុតាងចាប់យកជាមធ្យោបាយធ្វើសកម្មភាពរួមមាន:
១-ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១១ លេខតួ-លេខម៉ាស៊ីន ៨៥៨៦៥០៧ ពាក់ស្លាកលេខ ភ្នំពេញ ១ AW-៤៦៨៥ ។

២-ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ សេរីឆ្នាំ ២០១៥ លេខតួ-លេខម៉ាស៊ីន ៩៣២១០១៦ ពាក់ស្លាកលេខ ភ្នំពេញ ១DC-២៨៧២ ។

៣-ម៉ូតូម៉ាកស៊ុយហ្សុយគីឡេត ពណ៌សប្រផេះ សេរីឆ្នាំ២០១៥ លេខតួ៤០៧៩៧៨ លេខម៉ាស៊ីន ៤០៨០០០ ពាក់ស្លាកលេខភ្នំពេញ ១FO-៦៤៥៣ ។
-សោទីបលេខ១០ ចំនួន ១ ,ដែកមុខស្រួច ចំនួន ១, កន្រ្តៃកាត់ខ្សែភ្លើង ចំនួន ១
-កាបូបស្ពាយ ពណ៌ខ្មៅ ចំនួន ១,កាបូបយួរដៃ ពណ៌ស ចំនួន ១,កាបូបដៃខ្មៅ លាយសូកូឡា១ ចំនួន ១ , ថង់ ពណ៌ក្រហម មានថ្នាំលាបក្រចកមួយចំនួននៅក្នុងនោះ ចំនួន១របស់ជនរងគ្រោះដែលជនសង្ស័យធ្វើសកម្មភាពឆក់បានកន្លងមក ៕

មតិយោបល់