ព័ត៌មានសេដ្ឋកិច្ច

ខុនដូ Sky31 ចំណាយទុនជាង ៩០លានដុល្លារ ប្រកាសបិទបញ្ចប់គម្រោងជាផ្លូវការ

កាលពីព្រឹកមិញនេះ ខុនដូ Sky31 កម្ពស់ ៣១ជាន់ ដែលចំណាយដើមទុនជាង ៩០លានដុល្លារអាមេរិក បានប្រកាសបិទបញ្ចប់គម្រោងជាផ្លូវការ។

លោក Gan Chee Keong ម្ចាស់ក្រុមហ៊ុន Asia Continent & Development ដែលចាប់ដៃគូជាមួយវិនិយោគិនក្នុងស្រុក អភិវឌ្ឍន៍លើ គម្រោងខុនដូ Sky31 បានឲ្យដឹងថា ខុនដូ Sky31 ជាខុនដូលំដាប់អន្តរជាតិ ដែលសាងសង់ឡើង ចំកណ្តាលតំបន់ទួលគោកដ៏មានសក្តានុពល។

ខុនដូ Sky31 ក៏មានកន្លែងហាត់ប្រាណ អាងហែលទឹក ស្ទីម សួនច្បារ ហាងលក់រាយ និងផ្សារទំនើប ដែលផ្តល់ភាពងាយស្រួលដល់ការរស់នៅ ជាមួយនឹង ជីវិតទាន់សម័យ បែបស៊ីវិល័យនាពេលបច្ចុប្បន្ន។

ក្នុងគម្រោងនេះដែរ ចាប់ពីជាន់ទី ២ ដល់ទី ៦ ជាចំណតរថយន្ត ដែលមាន ២១៤កន្លែង ហើយសម្រាប់ជាន់ទី ៧ គឺមានក្លឹប បារ អាងហែលទឹកនៅខាងក្រៅអគារ និងកន្លែងកម្សាន្តមើលទេសភាព។​

គិតត្រឹមថ្ងៃនេះ គម្រោងខុនដូ Sky31 លក់អស់ប្រមាណ ៦៥ភាគរយហើយ ដែលមានតម្លៃចាប់ពី ២១ម៉ឺនដុល្លារអាមេរិក ដល់ ៤៨ម៉ឺនដុល្លារអាមេរិក ក្នុងមួយយូនីត។

គួរបញ្ជាក់ផងដែរថា គម្រោងនេះ ស្ថិតនៅក្បែរអង់តែនទួលគោក ម្តុំសាកលវិទ្យាល័យវេសស្ទើន គ្រោងនឹងបញ្ចប់ នៅឆ្នាំ ២០១៨ ដោយអតិថិជនអាចចាប់ផ្តើមចូលរស់នៅតែម្តង៕

មតិយោបល់