ព័ត៌មានជាតិ

នេះមុខ! ក្រុមចោរឆក់យ៉ាងសកម្មក្នុងរាជធានីភ្នំពេញ

ភ្នំពេញៈ លោកវរសេនីយ៍ឯក ប៊ុន សត្យា ប្រធានការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានប្រាប់ Post News ថា នៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៧ បានធ្វើសន្និសីតការសែត បង្ហាញមុខជនសង្ស័យចំនួន៨នាក់ ដែលធ្វើសកម្មភាពឆក់ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋរាជធានីភ្នំពេញ មានដូចជា៖
ទី១.ឈ្មោះ សុខ លីហុង ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរសិស្ស, ទី២ឈ្មោះ ជា រតនា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ សិស្ស, ទី៣ឈ្មោះ សុខ ដំ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ, ទី៤ឈ្មោះ កែ ចាន់វាសនា ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរសិស្ស, ទី៥ឈ្មោះ មុត ឆុនវីរៈ ហៅរក្ស ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ, ទី៦ឈ្មោះ ឆេង ម៉េងលាង ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរសិស្ស, ទី៧ឈ្មោះ ទូច ចន្ទ័វិច្ឆិកា ហៅកា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្ស និងទី៨ឈ្មោះ យស់ ចន្ទ័បូរម៉ី ភេទប្រុស អាយុ២០ឆ្នាំ មុខរបរសិស្ស។
ក្នុងនោះដកហូតបាន ម៉ូតូចំនួន៥គ្រឿង ម៉ាកស៊ុយហ្សុយគីនិច ពណ៌ស លាយខ្មៅ ស៊េរីឆ្នាំ០១៧,ម៉ូតូហុងដា សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៥,ម៉ូតូហុងដាស្កុបពី ពណ៌ខ្មៅ ស៊េរីឆ្នាំ០១៥,ម៉ូតូឡេត ពណ៌ស និងម៉ូតូហុងដា សេ១២៥ ស៊េរីឆ្នាំ០១៧ ពណ៌ខ្មៅ ។
ជនសង្ស័យទាំង៨នាក់ មាននាក់ប្រើប្រាស់គ្រឿងញៀន។

តាមចម្លើយរបស់ជនសង្ស័យខាងលើ ពួកគេបានធ្វើសកម្មភាពឆក់ទ្រព្យសម្បត្តិរបស់ប្រជាពលេដ្ឋក្នុងរាជធានីភ្នំពេញ ជាច្រើនលើករហូតដល់លែងចាំ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ ការិយាល័យបានរៀបចំសំណុំរឿងបញ្ជូនទៅតុលាការនៅព្រឹកនេះ៕

មតិយោបល់