ព័ត៌មានអន្តរជាតិ

លោក គីម ជុងអ៊ុន ជាមេដឹកនាំវ័យក្មេងជាងគេបំផុត ក្នុងពិភពលោក

បរទេសៈ មេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន ត្រូវបានគេចាត់ទុកក្នុងបញ្ជីឈ្មោះ មេដឹកនាំទាំង ១០ ដែលវ័យក្មេងជាងគេបំផុត ក្នុងពិភពលោក នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន ibtimes ។

លោក គីម បច្ចុប្បន្នមានអាយុ ៣៤ ឆ្នាំ កើតនៅថ្ងៃទី០៨ ខែមករា ឆ្នាំ១៩៨៣ ក្នុងទីក្រុងព្យុងយ៉ាង ប្រទេសកូរ៉េខាងជើង។

ក្រោមការដឹកនាំនៃរបបក្រុងព្យុងយ៉ាង ជាមួយនឹងមហិច្ឆតាផលិតអាវុធប្រល័យលោក តាមរយៈការអភិវឌ្ឍកម្មវិធី នុយក្លេអ៊ែរ និងមីស៊ីលរបស់លោក គីម ជុងអ៊ុន គេសង្កេតឃើញថា ប្រទេសមួយនេះ បានគឃ្លើនធ្វើតេស្តសាកល្បង បាញ់មីស៊ីលឥតឈប់ឈរ បើទោះបីជាមានការគំរាមគំហែង និងការដាក់ទណ្ឌកម្មធ្ងន់ធ្ងរពីសំណាក់អន្តរជាតិ យ៉ាងណាក៏ដោយ៕

មតិយោបល់