ភ្នំពេញៈ កម្លាំងនគរបាលអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ ក្រោមការសម្របសម្រួលពីព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ចូលរួមសហការពីអាជ្ញាធរ នគរបាលមូលដ្ឋាន ចុះធ្វើការត្រួតពិនិត្យ ជនជាតិបរទេស ដោយសង្ស័យស្នាក់នៅខុសច្បាប់ គ្មានឯកសារត្រឹមត្រូវ ក្នុងបុរីញ៉ូថោន ភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួនជនជាតិចិនចំនួន២៣នាក់ ស្រី៦នាក់ ។ កិច្ចប្រតិបត្តិការខាងលើ បានប្រព្រឹត្តទៅកាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៧ ។
លោកឧត្តមសេនីយ៍ឯក សុខ ផល លោកឧត្តសេនីយ៍ឯក អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានសើបអង្កេតនិងអនុវត្តន៍នីតិវិធី បានឲ្យដឹងថា ក្រោយពីកម្លាំងជំនាញ ធ្វើការស្រាវជ្រាវរួចមកទើបឈានដល់ចុះប្រតិបត្តិការ ត្រួតពិនិត្យទាំងស្នាក់នៅរបស់ជនជាតិចិន ចំនួន៣គោកដៅ ផ្សេងៗគ្នា នៅក្នុងបុរីញូថោន សង្កាត់ចោមចៅ ហើយឃាត់ខ្លួនជនជាតិចិនចំនួន២៣នាក់ ស្រី៦នាក់ ។
លោកឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានសើបអង្កេតនិងអនុវត្តន៍នីតិវិធី បានឲ្យដឹងថា ជនជាតិចិនទាំង២៣នាក់ខាងលើ ចូលមកស្នាក់នៅពុំមានឯកសារត្រឹមត្រូវ និងធ្វើការងារ ដោយខុសច្បាប់ ទើបកម្លាំងជំនាញ ធ្វើការស្រាវជ្រាវនិងចូលរួមពីប៉ូលីសចិនផងដែរ ចុះត្រួតពិនិត្យ និងឃាត់ខ្លួន ជនជាតិចិន បាន២៣នាក់ ស្រី៦នាក់ នៅទីតាំងខាងលើ ។
ក្រោយពីឃាត់ខ្លួនបាន ជនជាតិចិនទាំងនោះ បានបន្តនាំទៅសាកសួរនៅអគ្គនាយកដ្ឋាន ដើម្បីចាត់ការទៅតាមនីតិវិធី ៕









មតិយោបល់