ព័ត៌មានជាតិ

តារាសិល្បៈបន្ត ទៅគោរពវិញ្ញាក្ខន្ធលោក គង្គ ប៊ុនឈឿន

ភ្នំពេញ: មកទល់ពេលនេះ តារាសិល្បៈ និងក្រុមផលិតករនៅតែបន្តបង្ហាញទឹកចិត្ត ទៅគោរពវិញ្ញាណក្ខន្ធរបស់លោក គង្គ ប៊ុនឈឿន ចាប់តាំងពីធាតុរបស់លោក ត្រូវបានបញ្ជូនមកដល់កម្ពុជាកាលពីថ្ងៃទី២១ ឧសភា។ ពិធីនេះត្រូវក្រុមគ្រួសារប្រកាសថា នឹងបន្តទទួលអ្នកចូលគោរពវិញ្ញាក្ខន្ធ រហូតដល់បុណ្យ១០០ថ្ងៃ ដែលនឹងធ្វើនៅខែកក្កដាខាងមុខ។

លោក មុត ថារី ជាកូនប្រសាររបស់ គង្គ ប៊ុនឈឿន បានអះអាងថា ក្រោយពិធីទទួលធាតុលោកឪពុកក្មេក កាលពីថ្ងៃសៅរ៍កន្លងទៅ ក្រុមគ្រួសាររបស់លោកនៅតែបន្តទទួលភ្ញៀវ និងតារាសិល្បៈ ឲ្យចូលគោរពវិញ្ញាណក្ខន្ធរបស់លោក គង្គ ប៊ុនឈឿន។ លោកថាតារាសិល្បៈ នៅតែបន្តបង្ហាញខ្លួន ជាពិសេសគឺក្រុមតារាសិល្បៈចាស់ និងក្រុមផលិតករដែលមានធ្លាប់អនុស្សាវរីយ៍ជាមួយ និងលោក គង្គ ប៊ុនឈឿន។

ជាក់ស្ដែងសូម្បីតែលោក សោម ដូរិន ដែលជាអ្នកនិពន្ធល្បីឈ្មោះ និងកម្រឃើញបង្ហាញខ្លួនក្នុងពិធីបុណ្យសព និងពិធីជប់លៀងរបស់តារាសិល្បៈនានា ក៏បានចូលរួមគោរពវិញ្ញាណក្ខន្ធ នៅផ្ទះរបស់លោកដែលស្ថិតនៅផ្ទះលេខ៩១B ស្ថិតនៅបុរីវិមានភ្នំពេញ។ លោកថាម្ដាយក្មេករបស់លោក គឺអ្នកស្រី តាត គឹមលន ហៅអ៊ូច កូលាប និងភរិយារបស់លោកគឺអ្នកស្រី ប៊ុនឈឿន សូរីដា ជាអ្នករង់ចាំទទួល។

យ៉ាងណាមិញ អ្នកទាំងពីរនៅផ្ទះតែអំឡុងពេលព្រឹក និងពេលរសៀលចន្លោះម៉ោង១ និងម៉ោង២ប៉ុណ្ណោះ ដោយក្រៅពីនោះ គឺលោកបានចាត់ចែងឲ្យក្មួយ នៅចាំទទួលភ្ញៀវដែលចង់អុជធូប ជូនដល់លោក គង្គ ប៊ុនឈឿន។ លោកថាពិធីទទួលអុជធូប នឹងបន្តរហូតដល់ថ្ងៃទី២៧ ខែកក្កដា ដែលជាថ្ងៃធ្វើបុណ្យ១០០ថ្ងៃ ដោយតាមគម្រោង គឺលោកនឹងធ្វើនៅក្នុងទីតាំងដែលបានតម្កល់សព និងគ្រោងអញ្ជើញតារាសិល្បៈ ក៏ដូចជាភ្ញៀវកិត្តិយសយ៉ាងហោច៤៥តុ។ លោកនិយាយថា ធាតុលោក គង្គ ប៊ុនឈឿន នឹងលែងមានការតម្កល់នៅខេត្តកំពង់ស្ពឺនោះហើយ ដោយនឹងជ្រើសទៅតម្កល់នៅខេត្តបាត់ដំបង តាមបំណងចុងក្រោយរបស់លោក គង្គ ប៊ុនឈឿន មុនពេលអនិច្ចកម្ម បើទោះជាមិនទាន់ដឹងថា ពេលណានឹងអាចយកទៅតម្កល់នៅទីនោះ។

លោកក៏បានអំពាវនាវ ឲ្យមានការយោគយល់ពីតារាសិល្បៈ ពាក់ព័ន្ធ និងបញ្ហាមិនបានអញ្ជើញដោយផ្ទាល់មាត់ ចំពោះការអញ្ជើញឲ្យចូលរួមទទួលធាតុ និងចូលរួមគោរពវិញ្ញាក្ខន្ធរបស់ឪពុកក្មេកនោះផង ដោយសារតែលោកយល់ថា នោះជាពិធីបុណ្យសព និងមិនមានរំខាន។ យ៉ាងណាមិញ លោកថានៅថ្ងៃបុណ្យ១០០ថ្ងៃ លោក និងក្រុមគ្រួសារ នឹងមានការអញ្ជើញដោយផ្ទាល់មាត់៕

photo_2016-05-24_15-50-15 photo_2016-05-24_15-50-16 (2) photo_2016-05-24_15-50-16 photo_2016-05-24_15-50-17 (2) photo_2016-05-24_15-50-17 photo_2016-05-24_15-50-18 (2) photo_2016-05-24_15-50-18 photo_2016-05-24_15-50-19 (2) photo_2016-05-24_15-50-19 photo_2016-05-24_15-50-20 (2) photo_2016-05-24_15-50-20 (3) photo_2016-05-24_15-50-20 photo_2016-05-24_15-50-22 photo_2016-05-24_15-50-23 (2) photo_2016-05-24_15-50-23 photo_2016-05-24_15-50-24 (2) photo_2016-05-24_15-50-24 photo_2016-05-24_15-50-25 (2) photo_2016-05-24_15-50-25 photo_2016-05-24_15-50-26 (2) photo_2016-05-24_15-50-26

មតិយោបល់