កំពង់ស្ពឺៈ ផ្ទះ១ខ្នង ដំបូលប្រក់ក្បឿង ជញ្ជាំងក្ដារ រនាបក្តារ និងលុយ១ម៉ឺនដុល្លារ ខ្ចីពី គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ត្រូវបាន ឆ្លងចរន្តអគ្គិសនី ឆាបឆេះអស់ទាំងស្រុង កាលពីព្រឹក ថ្ងៃទី ២៩ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ៧និង៥០នាទី នៅចំណុចភូមិ ព្រៃស្រឡែង ឃុំទួលអំពិល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។
តាមរបាយការណ៍បានឲ្យដឹងថា ម្ចាស់ផ្ទះរងគ្រោះមានឈ្មោះ វ៉ាញ ប៊ុនធឿន ភេទប្រុស អាយុ ៥៩ឆ្នាំ រស់នៅភូមិ-ឃុំ កើតហេតុខាងលើ។ បណ្តាលឲ្យខូចខាត ឆេះផ្ទះអស់ ចំនួន០១ខ្នង ទំហំ ៥ម៉ែត្រ × ៧ម៉ែត្រ ដំបូលប្រក់ក្បឿង ជញ្ជាំងក្ដារ រនាបក្តារ ឆេះផ្នែកខាងលើទាំងស្រុង និងឆេះប្រាក់ដុល្លារអស់ចំនួន ១០,០០០$ (មួយម៉ឺនដុល្លារ) ទើបខ្ចីពី គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ ទុកសម្រាប់សង់ផ្ទះមួយខ្នងទៀត, ស្រូវចំនួន ៣៥ បាវ អង្ករ មួយបាវ , គ្រឿងក្រអូបសំអាងកាយ គិតជាទឹកប្រាក់ចំនួន ១,០០០$ (មួយពាន់ដុល្លារ), ឆេះសម្ភារប្រើប្រាស់អស់ទាំងស្រុង ។
របាយការណ៍បានឲ្យដឹងទៀតថា មូលហេតុបណ្តាលមកពីឆ្លងចរន្តអគ្គិសនី ៕
ព័ត៌មានជាតិ
មតិយោបល់