ព្រះសីហនុៈ ករណីគ្រោះថ្នាក់ចរាចរណ៍ ម៉ូតូបុកប៉ះរថយន្តក្នុងទិសដៅផ្ទុយគ្នា បណ្ដាលឲ្យស្លាប់មនុស្សម្នាក់ និងម្នាក់ទៀត
រងរបួសធ្ងន់។
ហេតុការណ៍នេះ បានកើតឡើងថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង ០៧ និង១០នាទីព្រឹក នៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ២០០-២០១ ស្ថិតក្នុងភូមិអូរតាសេក ឃុំអូរឧញ្ញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ម៉ូតូម៉ាក HONDA C125 ពណ៌ ខ្មៅ ពាក់ស្លាកលេខព្រះសីហនុ1G-5354 បើកបរដោយឈ្មោះ ស៊ឹម ដន ភេទ ប្រុស អាយុ ៣៧ឆ្នាំ មុខរបរ កម្មករ (របួសបាក់ជើងធ្ងន់ធ្ងរ) មានអ្នករួមដំណើរម្នាក់ឈ្មោះ ហ៊ឹម ម៉ៃសារុះ ភេទ ស្រី អាយុ ៣៩ឆ្នាំ មុខរបរ កម្មករ (ស្លាប់) អ្នកទាំងពីរមានទីលំនៅ ភូមិស្រែក្នុង ឃុំអូរជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានទិសដៅខេត្តព្រះសីហនុ-ភ្នំពេញ។ រីឯរថយន្តបែនដឹកដី ម៉ាក HINO ពណ៌ ខៀវ ពាក់ស្លាកលេខក្រចេះ 3A-0311 (អ្នកបើកបរ មិនទាន់ស្គាល់អត្តសញ្ញាណ) ធ្វើដំណើរក្នុងទិសដៅ ផ្ទុយគ្នា ។
ក្រោយកើតហេតុអ្នកបើករថយន្ត បានរត់គេចខ្លួនបាត់ ចំណែកជនរងគ្រោះ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅគ្លីនិកវាលរេញ៕
មតិយោបល់