ព័ត៌មានជាតិ

MSX ត្រូវរថយន្តមិនចាំម៉ាកបុកពេញទំហឹងបណ្តាលឲ្យរបួសធ្ងន់២នាក់ រួចគេចខ្លួនបាត់!

ភ្នំពេញៈ ភ្នាក់ងារ Post Newsបានរាយការណ៍មកថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តមិនចាំម៉ាកមួយគ្រឿង បានបើកបុកជាមួយនឹងម៉ូតូម៉ាក MSX ពេញទំហឹង បណ្តាលឲ្យបុរស២នាក់រងរបួសយ៉ាងធ្ងន់ធ្ងរ ត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១១យប់ ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅចំណុចមុខទីស្តីការគណៈរដ្ឋមន្ត្រី ដែលមានទីតាំងតាមបណ្តោយមហាវិថីសហពន្ធ័រុស្ស៊ី ដោយម្ខាងជាទឹកដីរបស់សង្កាត់ស្រះចក ខណ្ឌដូនពេញ និងម្ខាងជាទឹកដីរបស់សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ។

គួរបញ្ជាក់ថា ក្រោយពីបង្កហេតុហើយភ្លាមៗនោះ រថយន្តបង្កខាងលើ បានបើករត់គេចខ្លួនបាត់ស្រមោលសល់តែម៉ូតូជនរងគ្រោះដែលខ្ទេចនៅលើដងផ្លូវ ត្រូវបានសមត្ថកិច្ចវាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋានតែប៉ុណ្ណោះ៕

មតិយោបល់