ព័ត៌មានជាតិ

Microsoft៖​ចោរ​លួច​ iPad​ ពី​ការិយាល័យ​របស់​ខ្ញុំ

ipads-stolen-from-microsoft

មានរឿងរ៉ាវដ៏គួរឲ្យអស់សំណើចមួយបានកើតឡើងនៅក្នុងការិយាល័យរបស់ក្រុមហ៊ុន Microsoft នៅសហរដ្ឋអាមេរិក។
ក្រុមហ៊ុន Microsoft បាននិយាយថា មានចោរចូលក្នុងការិយាល័យរបស់ខ្លួន នៅឯ Palo Alto សហរដ្ឋអាមេរិក ប៉ុន្តែចោរនោះបែរជាសម្រេចចិត្តលួចយកតែឧករណ៍ iPad របស់ក្រុមហ៊ុន Apple ចំនួន ៥គ្រឿង។ នេះបើយោងតាមកាសែត Daily Post បានចុះផ្សាយនូវព័ត៌មានដែលហួសចិត្តមួយ កាលពីថ្ងៃសុក្រ ទី៤ខែមករាឆ្នាំ ២០១៣។
ប្រភពខាងលើបានបញ្ជាក់ថា ក្រុមហ៊ុនចោរនោះបានចូលលួច iPad ពីការិយាល័យរបស់ខ្លួនកាលពីវិស្សមកាលចូលឆ្នាំសកល ២០១៣ ហើយបើយោងតាមសម្ដីរបស់ប៉ូលិសបានឲ្យដឹងថា ការដែលចោរចូលលួចបានក៏ព្រោះតែមានអ្នកខាងក្នុងជាអ្នកឲ្យដៃ ដោយសារតែលទ្ធផលនៃការស៊ើបអង្កេត ពុំបានរកឃើញមានស្នាមគាស់ទ្វារ ឬចំណែកណាមួយនៅក្នុងការិយាល័យនោះទេ ហើយវាស្របគ្នាទៅនឹងសម្ដីរបស់ Microsoft ដោយបានបញ្ជាក់ថា គ្រប់បុគ្គលិកទាំងអស់គឺអាចេញចូលក្នុងការិយាល័យនេះបានគ្រប់ពេល ព្រោះថា ពួកគាត់បានសោរអេឡិចត្រូនិក។
ក្រុមហ៊ុន Microsoft បាននិយាយថា ខ្លួននឹងធ្វើការពិនិត្យទៅលើកាមេរ៉ាសុវត្ថិភាពដែលបានដាក់នៅក្នុងការិយាល័យ ដើម្បីវែកមុខក្រុមចោរ៕

មតិយោបល់