ព័ត៌មានជាតិ

បុរសម្នាក់បើកម៉ូតូក្នុងស្ថានភាពស្រវឹងដួលបោកក្បាល និងស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ

កំពង់ឆ្នាំង: យោងតាមផេករបស់ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា នៅថ្ងៃទី ២៩ ខែ វិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ៥ និង ៥០នាទីល្ងាច ជនរងគ្រោះ ឈ្មោះ ខុន ម៉ៅ ភេទ ប្រុស អាយុ ៤២ ឆ្នាំ រស់នៅភូមិ ថ្នល់ ឃុំ ពេជចង្វារ ស្រុកបរិបូណ៌ ខេត្ត កំពង់ឆ្នាំង បានផឹកស្រាស្រវឹង ហើយបើកបរម៉ូតូលឿនធ្លាក់ក្រឡុក នៅចំណុចស្ពានឡ ក្នុងភូមិ/ឃុំ ខាងលើ ក៏បានដួលបោកក្បាលបណ្ដាលឲ្យរងរបួសធ្ងន់ រួចត្រូវបានក្រុមគ្រួសារបញ្ជូនទៅព្យាបាលនៅភ្នំពេញ ។ លុះដល់ម៉ោង ១១ និង ០០នាទី ព្រឹកថ្ងៃទី ៣០ ខែ វិច្ឆិកា ឆ្នាំ ២០២០ ជនរងគ្រោះខាងលើក៏បានស្លាប់ ៕

 

មតិយោបល់