ព័ត៌មានជាតិ

មានអ៊ីចឹងដែរ! ហៅគេញេចមុនឲ្យបែរជាធ្វើសកម្មភាពចាប់រំលោភនាង មានអីខ្នោះដៃអាល័យស្នេហ៍!

ភ្នំពេញៈ បុរសម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពីបទប៉ុនប៉ងរំលោភអនិតិជនក្រោមអាយុ១៥ឆ្នាំ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងប្រមាណជា១០យប់ ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៧ ត្រង់ចំណុចផ្ទះលេខ២៤ ផ្លូវ២៣៤ ភូមិសែនសុខ៣ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ហឿន សុភ័ក្រ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅផ្ទះលេខ២៤ ផ្លូវ២៣៤ ភូមិសែនសុខ៣ សង្កាត់ឃ្មួញ ខណ្ឌ សែនសុខ រាជធានីភ្នំពេញ។ រីឯជនរងគ្រោះឈ្មោះ ម ហ ភេទស្រី អាយុ៥ឆ្នាំ ស្នាក់នៅផ្ទះជាមួយជនរងគ្រោះ។

ប្រភពដដែលបានបន្តថា មុនពេលកើតហេតុគេបានឃើញជនសង្ស័យមកពីផឹកស្រាហើយស្រវឹងខ្លាំង ពេលមកដល់ផ្ទះ ជនសង្ស័យបានឡើងទៅលើផ្ទះ រួចហើយបានហៅជនរងគ្រោះឡើងទៅជាមួយដើម្បីឲ្យញេចមុន រួចហើយក៏ឲ្យជនរងគ្រោះស្រាតខោអាវចេញ បន្ទាប់ក៏ឡើងពោបពីលើ ជនសង្ស័យបានយកដៃលូកលេងប្រដាប់ភេទ ពេលនោះជនរងគ្រោះភ័យក៏យំ អ្នកនៅជាន់ក្រោមបានលឺក៏ឡើងទៅមើលស្រាប់តែឃើញជនសង្ស័យនៅពីលើជនរងគ្រោះ រួចហើយក៏បានចាប់ជនសង្ស័យចេញយកទៅប្រគល់ឲ្យប៉ូលីសប៉ុស្តិ៍ខ្មួញ។

បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលដើម្បីបន្តចាត់ការទៅតាមនីតិវិធីច្បាប់៕

មតិយោបល់