ដោយបានសហការយ៉ាងជិតស្និទ្ធជាមួយក្រុមហ៊ុន NOKIA ប្រចាំនៅកម្ពុជាហាងលក់ទូរស័ព្ទធំៗចំនួនពីរនៅរាជធានីភ្នំពេញគឺហាងលក់ទូរស័ព្ទ “គីរីរម្យ” ស្ថិតនៅតាមបណ្តោយមហាវិថីព្រះមុនីវង្សនិងហាងលក់ទូរស័ព្ទ “ផ្កាឈូកទិព្វ” ស្ថិតនៅតាមបណ្តោយមហាវិថីព្រះសីហនុបានជួសជុលកែលំអតុបតែងប្រកបដោយសោភណ្ឌភាព
និងបានបើកទ្វារទទួលអតិថិជនជាប្រក្រតីវិញហើយ។ស្របពេលនឹងការចាប់ផ្តើមបើកលក់សារជាថ្មី
នេះហាងលក់ទូរស័ព្ទទាំងពីរខាងលើនឹងផ្តល់វត្ថុអនុស្សាវរីយ៍ដូចជាអាវយឺត អាវភ្លៀង ឬឆត្រ ដល់អតិថិជនរយៈពេលបីថ្ងៃគឺចាប់ពីថ្ងៃ6-8សីហា នៅរាល់ពេលនៃការជាវNOKIAដែលមានតម្លៃចាប់ពី ៣០ ដុល្លារឡើងទៅ។
អគ្គនាយកនៃក្រុមហ៊ុន NOKIA ប្រចាំនៅកម្ពុជា-ឡាវ លោក JERRY MANUSបានលើកបញ្ជាក់ថា កិច្ចសហការជាដៃគូរវាង NOKIA និងម្ចាស់ហាងទាំងពីរខាងលើ ត្រូវបានធ្វើឡើងក្នុងគោលបំណងបង្ក បង្កើតបរិយាកាសនិងបទពិសោធន៍ល្អជូនអតិថិជនដែលអញ្ជើញមកដល់ក្នុងហាង ដែលជាបច្ច័យមួយ រួមចំណែកបង្កើនបរិមាណលក់ផលិតផល NOKIA។ លោកបានបន្ថែមទៀតថា កិច្ចសហការជាមួយម្ចាស់ហាងលក់ទូរស័ព្ទ នឹងត្រូវពង្រីកនិងមានការវិវឌ្ឍជាបន្តបន្ទាប់ទៀតទៅថ្ងៃអនាគត។
ទាំងម្ចាស់ហាងលក់ទូរស័ព្ទ “គីរីរម្យ” និង “ផ្កាឈូកទិព្វ” មានសេចក្តីសោមនស្សរីករាយចំពោះកិច្ចសហការជាមួយនឹងក្រុមហ៊ុនNOKIA ដោយបានបញ្ជាក់ថា ភាពជាដៃគូនេះពិតជាមានសារៈសំខាន់ណាស់ក្នុងការបំពេញសេចក្តីត្រូវការ និងចំណង់ចំណូលចិត្តអតិថិជន NOKIA៕
មតិយោបល់