ភ្នំពេញៈ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃទី២៩ ខែកញ្ញានេះ បានធ្វើការអំពាវនាវសាជាថ្មី ដល់ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរទាំងអស់ មេត្តាកុំដំឡើងថ្លៃ ដើម្បីចូលរួមកាត់បន្ថយការចំណាយជូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរ នាឱកាសបុណ្យភ្ជុំបិណ្ឌនេះ។
បើតាមក្រសួងសាធារណការ ក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរចំនួន១៤ហើយ បានសន្យាថា មិនដំឡើងថ្លៃឈ្នួលដឹកជញ្ជូននៅក្នុងឱកាស នៃពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ។ នេះបើយោងស្មារតី នៃកិច្ចប្រជុំក្រុមហ៊ុនដឹកជញ្ជូន នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦កន្លងទៅនេះ។
ជាមួយគ្នានេះ ក្រសួងសាធារណការ ក៏បញ្ជាក់ផងដែរថា ប្រសិនបើក្រុមហ៊ុនណាមួយក្នុងចំណោមក្រុមហ៊ុនទាំង១៤ ប្រព្រឹត្តិផ្ទុយពីខ្លឹមសារខាងលើ សូមសាធារណជន មេត្តាចូលរួមរាយការណ៍ទៅកាន់អគ្គនាយកដ្ឋានដឹកជញ្ជូន ឬមកកាន់ទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងផ្ទាល់តែម្ដង៕
មតិយោបល់