ព័ត៌មានជាតិ

ស៊យហួស! ជិះម៉ូតូដួលខ្លួនឯងហើយ ត្រូវរថយន្តស្ទូចមកពីក្រោយកិនបន្ថែមទៀត បណ្តាលឲ្យរបួសធ្ងន់!

ភ្នំពេញៈ ភ្នាក់ងារ Post News បានរាយការណ៍ឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បន្ទាប់ពីបុរសម្នាក់ ជិះម៉ូតូមួយគ្រឿងម៉ាកសង់ ០១៣ ពណ៌ខ្មៅ តាមបណ្តោយផ្លូវ២៧១ ស្រាប់តែដួលដោយខ្លួនឯង ខណៈនោះក៏មានរថយន្តស្ទូចមួយគ្រឿងបើកមកពីក្រោយ ចាប់ហ្វ្រាំងមិនទាន់កិនចំពាក់កណ្តាលម៉ូតូបណ្តាលឲ្យខូចខាតស្ទើរទាំងស្រុង ចំណែកអ្នកបើកបរម៉ូតូវិញរងរបួសធ្ងន់ ត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ២យប់ឈានចូលថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅចំណុចតាមបណ្តោយផ្លូវ២៧១ ក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ៕

មតិយោបល់