ព័ត៌មានជាតិ

សមត្ថកិច្ច ចុះពិនិត្យរកឃើញថ្នាំ និងចំណីសត្វមួយចំនួនមានប្រើប្រាស់សារធាតុអ័រមន

ភ្នំពេញៈ នាព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៧ កម្លាំងចម្រុះរួមមាន មន្ដ្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ មន្ដ្រីវិទ្យាស្ថានស្ដង់ដាជាតិកម្ពុជានៃក្រសួងឧស្សាហ៍កម្មនិងសិប្បកម្ម នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនិងអជ្ញាធមូលដ្ឋាន ដែលដឹកនាំដោយលោកស្រី ម៉ាកនី ព្រះរាជអាជ្ញារង អមសាលាដំបូរាជធានីភ្នំពេញ បានចុះទៅពិនិត្យទំនិញលើកទី២ នៅឃ្លាំងគ្មានលេខ ផ្លវ១៦២ ភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។

កម្លាំចម្រុះបានរកឃើញថ្នាំសត្វនិងចំណីសត្វចំនួនប្រមាណ២៥មុខ ស្មើរ១២៥៧គីឡូក្រាម ត្រូវបានដកហូតមួយចំនួនយកទៅឡាបូពិសោធន៍នៅក្រសួងកសិកម្មក្នុងនោះយើងឃើញមានចំណីសត្វមួយចំនួនមានប្រើប្រាស់សារធាតុអ័រមន។

ចំណែកទឹកស៊ីអ៊ីវដែលគ្មានប្រភពផលិតច្បាស់លាស់ត្រូវបានខាងវិទ្យាស្ថានស្ដង់ដាកម្ពុជាដកហូតមួយចំនួនចូលឡាបូពិសោធន៍ និងរង់ចាំលទ្ធផលទាំងអស់គ្នានិងផ្សាយលទ្ធផលពិសោធន៍នៅពេលក្រោយជាបន្តទៅទៀត៕

មតិយោបល់