តាកែវៈ លោកវរសេនីយ៍ទោ យុគ សារ៉ាត់ អធិការនគរបាលស្រុកគិរីវង់ បានប្រាប់ Post News ថា កម្លាំងសមត្ថកិច្ចបានធ្វើការចុះបង្រ្កាប់ដក និងដុតបំផ្លាញដំណាំកញ្ឆាខុសច្បាប់មានចំនួន៤៧ទីតាំង ស្មើនឹង ១២.៨១៣ដើមមានអាងស្តុបទឹកប្រស់ចំនួន៥៤អាង។
ប្រតិបត្តិការនេះបានធ្វើឡើងនៅវេលាម៉ោង៦និង៤០នាទីព្រឹក ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៧ កម្លាំងអធិការដ្ឋាននគរបាលស្រុក ដឹកនាំបញ្ជាដោយ លោកវរសេនីយ៍ទោ យុគ សារ៉ាត់ អធិការ នងលោកអធិការរងទទួលការងារយុត្តិធម៌ លោកអធិការរងទទួលកិច្ចការប៉ុស្តិ៍ លោកអធិការរងទទួលការងារសន្តិសុខ លោកនាយផ្នែក នាយរងផ្នែកទាំង៨ មន្រ្តីតាមផ្នែកនីមួយៗ និងសហការជាមួយប៉ុស្តិ៍ទាំង១២ បានចុះបង្រ្កាបដកនិងដុតបំផ្លាញដំណាំកញ្ឆាខុសច្បាប់មានចំនួន៤៧ទីតាំង ស្មើនឹង ១២.៨១៣ដើមមានអាងស្តុបទឹកប្រស់ចំនួន៥៤អាង ស្ថិតក្នុងចំណុចដាបែកថ្លាង និងចំណុចដាក្រឡាញ់ស្ថិតក្នុងភូមិជ្រោយ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ វិធានការបន្ត កម្លាំងជំនាញយើងកំពុងស្វែងរកម្ចាស់អ្នកដាំដំណាំកញ្ឆា ដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕
មតិយោបល់