ភ្នំពេញៈ យោងតាមសេចក្តីប្រកាសរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រសួងមហាផ្ទៃ ស្តីពីការផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង មន្ត្រីនគរបាលជាតិ បានឲ្យដឹងថា មន្ត្រីនគរបាលជាតិចំនួន៣រូប នឹងត្រូវបានផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង រួមមានដូចជា៖
១. លោកឧត្តសេនីយ៍ទោ អ៊ុក សំណាង ពីស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ មកជាស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ។
ទី២.លោក ឧត្តមសេនីយ៍ត្រី តូច យ៉ុន ពីស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី មកជាអនុប្រធាននាយកដ្ឋាននគរបាលបច្ចេកព្រំដែន។
ទី៣. លោក ឧត្តមសេនីយ៍ត្រី សុខ សំណាង ពីប្រធាននាយកដ្ឋានច្រកទ្វារទី២ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ជាស្នងការនៃស្នងការដ្ឋាននគរបាលខេត្តតាកែវវិញ៕
ព័ត៌មានជាតិ
មតិយោបល់