ពោធិ៍សាត់ៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា កាលពីយប់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ កម្លាំងអធិការដ្ឋាននគរបាលស្រុកតាលោសែនជ័យ ចំនួន ០៦នាក់ ដឹកនាំដោយលោក អនុសេនីយ៍ទោ អំ ពៅ ឋានៈនាយផ្នែក បានចុះបង្រ្កាបករណីលេងល្បែងស៊ីសងខុសច្បាប់ (អាប៉ោង) ស្ថិតនៅត្រង់ចំណុចភ្នូកចំបើង ក្នុងភូមិព្រៃរោង ឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ ។
មន្រ្តីនគរបាលស្រុកតាលោសែនជ័យ បានឲ្យដឹងថា ៖ ក្នុងករណីចុះបង្រ្កាបបទល្មើសល្បែងស៊ីសងនេះ កម្លាំងសមត្ថកិច្ចនគរបាលបានឃាត់ខ្លួនមនុស្សចំនួន ០៤ ស្រី៣នាក់ ១-ឈ្មោះ ស៊ិន សារិន ភេទប្រុស អាយុ ៦១ឆ្នាំ (មេអាប៉ោង) រស់នៅភូមិរហាលទិល ឃុំតាលោ ស្រុកតាលោសែនជ័យ ។ ២-ឈ្មោះ ហេង ម៉ៅ ភេទស្រី អាយុ ៤៧ ឆ្នាំ រស់នៅភូមិព្រៃរោង ឃុំតាលោ ស្រុកតាលោសែនជ័យ ។ ៣-ឈ្មោះ ង៉ែត ទុំ ភេទស្រី អាយុ ៣៥ ឆ្នាំ រស់នៅភូមិបត់រំដួល ឃុំតាលោ ស្រុកតាលោសែនជ័យ ។ ៤-ឈ្មោះ កែវ នី ភេទស្រី អាយុ ៣២ ឆ្នាំ រស់នៅភូមិតាលោ ឃុំតាលោ ស្រុកតាលោសែនជ័យ ។
វត្ថុតាងដកហូតរួមមាន ៖ មេអាប៉ោង ចំនួន៣គ្រាប់, ឆ្នាំងទ្រនាប់ចានអាប៉ោង ចំនួន០២, ម៉ូតូចំនួន ០២គ្រឿង, លុយចំនួន ១៣០,៥០០រៀល, ទូរស័ព្ទអុិនចុចពិល ០១គ្រឿង, ចានអាប៉ោង០១, គម្របគ្រាប់ចានអាប៉ោង, កំរាលភ្នែកអាប៉ោង០១, អាគុយម៉ូតូ០១, អំពូល ០១, កំរាលតង់០១, និងកន្ទេល០១ ។
បច្ចុប្បន្នជនញៀនល្បែងខាងលើទាំង ០៤នាក់ និងវត្ថុតាងត្រូវបានសមត្ថកិច្ចបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកតាលោសែនជ័យ ដើម្បីស្នើសុំគោលការណ៍ពីថ្នាក់ដឹកនាំដើម្បីធ្វើការអប់រំ ៕
មតិយោបល់