ព័ត៌មានជាតិ

ទុស្សេខ្សែភ្លើង ឆេះផ្ទះប្រជាពលរដ្ឋ ខូចខាតសម្ភារៈអស់មួយចំនួន

កណ្តាលៈ ករណីអគ្គិភ័យមួយបានកើតឡើង បណ្តាលឲ្យឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែង។
ហេតុការណ៍កើតឡើងនៅម៉ោង៤ល្ងាច ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចភូមិស្តៅកន្លែង៥ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ម្ចាស់ផ្ទះមានឈ្មោះ ផង់ រ៉ាមុន្នី ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរ កសិករ មានប្រពន្ធឈ្មោះ សុខ ស្រីស្រស់ អាយុ២៧ឆ្នាំ ស្នាក់នៅភូមិឃុំកើតហេតុ ផ្ទះធ្វើអំពីឈើ ដំបូលប្រក់ស័ង្កសី ជញ្ចាំងស័ង្កសី មានទំហំ២.៣០គុណ៣ម៉ែត្រ មានកម្ពស់ពីដី១ម៉ែត្រ។
មូលហេតុដែលឆេះបណ្ដាលមកពីឆ្លងចរន្តអគ្គីសនី សម្ភារៈខូចខាតក្នុងផ្ទះទាំងស្រុងឆេះរោ ឆេះពូកដេកអស់ចំនួន១ និងសម្លៀកបំពាក់មួយចំនួន។

មុនពេលកើតហេតុ ខណៈដែលម្ចាស់ផ្ទះមិននៅផ្ទះ បានឆ្លងចរន្តអគ្គិសនីឆេះតែម្តង តែត្រូវប្រជាពលរដ្ឋរស់នៅក្បែរខាងជួយបាញ់ទឹកពន្លត់ទាន់ពេលវេលា បាន១៥នាទី ក្រោយពីទទួលបានព័ត៌មានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ដីឥដ្ឋបានចុះដល់ចំណុចកើតហេតុនិងពិនិត្យជាក់ស្តែង៕

មតិយោបល់